អភិបាលក្រុងកែប រួមទាំង នាយករដ្ឋបាល ម្នាក់ទៀត ត្រូវបានអង្គភាពប្រឆាំង អំពើពុកលួយ (ACU) ធ្វើការឃាត់ខ្លួន
តាមប្រភពព័ត៌មានបានឲ្យដឹងថា លោក ខេង យ័ន អភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុងកែប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោងប្រមាណ ១១ព្រឹក ថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ព្រឹកមិញនេះ។
យ៉ាងណាប្រភពព័ត៌មាននោះ មិនទាន់ដឹងនោះទេ សម្រាប់មូលហេតុ ដែលនាំឲ្យមានការឃាត់ខ្លួនមន្រ្តីទាំង ២រូបនេះ ថាពាក់ព័ន្ធទៅនិងករណីអ្វីនោះឡើយ។ គ្រាន់តែដឹងថាអង្គភាពប្រឆាំងអំពើពុករលួយ (ACU) គឺបានចូលទៅចាប់ខ្លួនមន្ត្រីទាំងពីរនាក់ នៅសាលាក្រុងកែបភ្លាមៗ បន្ទាប់ពីលោក ខេង យ័ន អភិបាលក្រុងកែប បានបញ្ចប់កិច្ចប្រជុំមួយនាព្រឹក ថ្ងៃទី០២មករា៕ (ព័ត៌មានបឋម)
No comments