ក្រសួងយុត្តិធម៌ប្រកាស លេខទូរស័ព្ទ និងតេឡេក្រាមសម្រាប់ ទទួល ពាក្យ បណ្តឹង ឬសាកសួរព័ត៌មាន
រាជធានីភ្នំពេញ៖ ក្រសួងយុត្តិធម៌ បានប្រកាស លេខទូរសព្ទ និងតេឡេក្រាម សម្រាប់ទទួលពាក្យបណ្តឹង ឬសាកសួរព័ត៌មាន។ការប្រកាសនេះ គឺ ដើម្បីមានភាពងាយស្រួល ក្នុងការដាក់ពាក្យបណ្តឹង ឬសាកសួរព័ត៌មាននានា ក្នុងក្របខណ្ឌនៃ យុទ្ធនាការ ជំរុញនិងពន្លឿនការដោះស្រាយរឿងក្តី នៅតាមតុលាការ និងយុទ្ធនាការ ត្រួតពិនិត្យ និងដោះស្រាយភាពមិន ប្រក្រតី នៅតាមតុលាការ៕
No comments