ការដ្ឋានបូមនិង ចែកចាយខ្សាច់ កំពុងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកម្ទេចផ្លូវកៅស៊ូ ដែលជាការខិតខំរបស់រាជរដ្ឋាភិបាល
ការដ្ឋានបូមនិង ចែកចាយខ្សាច់ កំពុងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកម្ទេចផ្លូវកៅស៊ូ ដែលជាការខិតខំរបស់រាជរដ្ឋាភិបាល (វគ្គ១)
រាជធានីភ្នំពេញ៖ ផ្លូវជាតិលេខ៣៦៩ ត្រង់ចំណុចការដ្ឋានបូមនិងចែកចាយខ្សាច់ ស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ទល់មុខ «សាលារៀនកម្ពុជាអាមេរិកកាំងហ្គេត» ត្រូវបានខូចខាតយ៉ាងដំណំដោយសារការបណ្តែតបណ្ដោយយ៉ាងសកម្មពីអាជ្ញាធរមូលដ្ឋាន។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា៖ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ការដ្ឋានបូម និងចែកចាយខ្សាច់ខាងលើនេះ បានកំពុងតែធ្វើសកម្មភាពដឹកជញ្ជូនដោយប្រើប្រាស់រថយន្តធុនធំ ដឹកជញ្ជូនគ្មានសំចៃដៃ ជាហេតុបង្កឱ្យប៉ះពាល់ដល់បរិស្ថាន សុខភាព សុវត្ថិភាពសាធារណៈ ជាពិសេសប៉ះពាល់ខូចខាតយ៉ាងធ្ងន់ធ្ងរចំពោះផ្លូវសាធារណៈ ដែលជាការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា។
ប្រជាពលរដ្ឋជាច្រើនបានចាត់ទុកសកម្មភាពនេះ គឺជាសកម្មភាពដ៏មមាញឹករបស់ម្ចាស់ការដ្ឋានដឹកខ្សាច់ ក្នុងការចូលរួមចំណែកយ៉ាងសកម្មបំផុត ជាមួយបក្សពួក ក្នុងការកម្ទេចផ្លូវជាតិដែលជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគួរដល់សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋស្នើសុំដល់លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ សូមជួយទប់ស្កាត់ចំពោះបញ្ហាខាងលើនេះផង។ ប្រជាពលរដ្ឋស្នើសុំទៅដល់លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈនិងដឹកជញ្ជូនរាជធានីភ្នំពេញ សូមឲ្យជួយពិនិត្យមើលផ្លូវចំណុចទីតាំងខាងលើផងទាន៕
No comments