សហគ្រាសកែច្នៃអាគុយមួយកន្លែង កំពុងតែបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ប្រជាពលរដ្ឋ ខណៈអាជ្ញាធរពាក់ព័ន្ធសម្ងំស្ងៀម
សហគ្រាសកែច្នៃអាគុយមួយកន្លែង កំពុងតែបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ប្រជាពលរដ្ឋ ខណៈអាជ្ញាធរពាក់ព័ន្ធសម្ងំស្ងៀម
សហគ្រាសកែច្នៃអាគុយ មួយកន្លែងយីហោ ហ្សុងតេង «អុិនធើណេសិនណល» ស្ថិតនៅឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ កំពុងតែបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ ទីតាំងសហគ្រាសកែច្នៃអាគុយមួយកន្លែងនេះ បានធ្វើសកម្មភាព បង្ហូរទឹកកង្វក់ ដែលមានសារជាតិគីមី សារជាតិអាស៊ីត បង្ហូរចូលវាលស្រែយ៉ាងអាណាធិបតេយ្យ ដោយមិនខ្វល់ពីច្បាប់ទម្លាប់ ដែលជាហេតុនាំឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ប៉ះពាល់ដល់សត្វពាហនៈផ្សេងៗជាច្រើន។
ប្រភពព័ត៌មានដដែលបានបន្តទៀតថា៖ ករណីនេះ មន្ត្រីអាជ្ញាធរពាក់ព័ន្ធ ក្នុងមូលដ្ឋានបានកំពុងតែចូលរួមយ៉ាងសកម្មដោយនៅសម្ងំនិងស្ងៀមស្ងាត់ ពោលគឺ មិនមានវិធានការអន្តរាគមន៍ ណែនាំទប់ស្កាត់អំពីបញ្ហាទាំងនេះនោះទេ។
ករណីនេះប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនស្នើសុំទៅដល់អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោក វី សំណាង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ សូមមេត្តាជួយចាត់មន្ត្រីជំនាញចុះអន្តរាគមន៍ទប់ស្កាត់ចំពោះសកម្មភាពទីតាំងកែច្នៃអាគុយមួយនេះផង៕
No comments