សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញចូលរួមក្នុងពិធីក្រុងពលី បញ្ចុះបឋមសិលាសាងសង់ ព្រះពុទ្ធរូបព្រះអង្គអភ័យ មានកម្ពស់៤៥ម៉ែត្រ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីក្រុងពលី បញ្ចុះបឋមសិលាសាងសង់ព្រះពុទ្ធ
រូប ព្រះអង្គអភ័យ និងសំណង់នានា នៃមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប ស្ថិតក្នុងភូភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប នាថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។
ក្នុងពិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប ឯកឧត្តម សោម ពិសិដ្ឋអភិបាល នៃគណៈអភិបាលខេត្តកែប និង លោកស្រី អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សុខ អ៊ីម រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយ មានសុទ្ធាជ្រះថ្លា ចាប់មគ្គផលក្នុងការកសាងព្រះពុទ្ធអភយមុទ្រៈ ដែលមានកម្ពស់ ៤៥ម៉ែត្រ ស្ថិតនៅលើកំពូលភ្នំ អតីតលោកសង្ឃចិនពីដើម នៃមជ្ឈមណ្ឌលវិបស្សនា ធុរៈខេត្តកែប ទុក្ខជាសម្បត្តិព្រះពុទ្ធសាសនា វប្បធម៌ទេសចរណ៍ខេត្តកែប។
ក្រៅតែពីរូបបដិមាករព្រះអង្គអភ័យនេះ នៅមានសំណង់ដោយឡែកពីគ្នាទៀតរួមមាន ខ្លោងទ្វារច្រកចូលទទឹង៦ម៉ែត្រ ផ្លូវថ្នល់ទទឹង៧ម៉ែត្រ សាលាវិបស្សនាមានទំហំ ២២x៣៥ម៉ែត្រ កុដិចំនួន៦០កុដិ និងជណ្តើរឡើងភ្នំជាដើម៕
No comments