ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ធនធានមនុស្សជាចំណែកមួយសំខាន់ ធ្វើអោយសុខសន្តិភាពនៅកម្ពុជាអាចស្ថិតនៅគង់វង្សបាន
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifQoAabL6EXXrQ4iDXiuuFh-79GiHL6XEe0HIXWXJwGVaNgGHWpRW3RV2PWhgpXRSAuhnGzcu81Gga7nAlTaPX98Ck42d3M96vz0J6j3mgMkSHwXBfMksNVkgfYRZavPnaFvXwKWd0X3njeGCjr8n4vQUS1WMzsNce7WQGrpWtjIE3foKVw9XrBgndINo/s1600/IMG_7750.jpeg)
នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងជំនួបសម្ដែងការគួរសមជាមួយអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងក្រុមការងារបច្ចេកទេសដើម្បីធ្វើបទបង្ហាញ អំពីវឌ្ឍនភាព និងប្រមូលធាតុចូលលើគម្រោងស្រាវជ្រាវ លើដំណើរការរៀបចំ និងអភិវឌ្ឍន៍នគរូបនីយកម្មរាជធានី ខេត្ត ក្រុង នៅទីស្ដីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ធនធានមនុស្សជាចំណែកមួយសំខាន់ ធ្វើអោយសុខសន្តិភាពនៅកម្ពុជាអាចស្ថិតនៅគង់វង្ស ដូចនេះក្នុងពេលដែលឯកឧត្តមកាន់តំណែងជារដ្ឋមន្ត្រី នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នេះ ឯកឧត្តមមានបំណងចង់បំពេញកិច្ចការមួយ គឺការកសាងធនធានមនុស្សលើវិស័យ ដែលទាក់ទងនឹងការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs_kE6vkXCWkrghVZDwoiFnBmmCYEwviNRb8P1OyQpl3GGbBB8rHfzgSANaRxM-EqeK7JUVv141uVfuBuNcUSQ1mco2eOx8uICDNOEMDMr9TIyIlsXwzbSyAvvZzV1QuT0mDnQ6GckFP7NT2rP6kqUKF0hVvPHCS4NqoQe0_z_MMWI4XdXoyCYdk_3f1M/s1600/IMG_7751.jpeg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix817J2LMXid5s2j8t9OaVvTifn7ecvZfgLZuoYhFK7X5xAbGlPGgvOIzFJc6MZiocO1GCRmJXorJi2bJRf96SJQ8jb99Vc12L4IffA3C5YRppN9vhnVFlsPPpweZ35W3KavR-Iv38yfWDkG1erR9LngW-39I35FmPylfEjgtX6OkqaRs69OMRD0IGYd8/s1600/IMG_7752.jpeg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEcGSrxBwItKy5sSPC96kF82AQE5-gXujqtlBP9iw5unVb_smqwWLWsv3V2D25mg4TLbXeuFWb9jbXvjhgKgPP4fB93hFh-NL_QiwEd6Y4PApcJ6dyaNDOIKluW4OpRENK4uKH-C3pG1lnPa-OEWKvkZoz2YMukxF8ChnaCex1BSti9yrV1Sjr2HS-Q-Q/s1600/IMG_7753.jpeg)
No comments