ទីតាំងល្បែងស៊ីសង និងប្រើប្រាស់គ្រឿងញៀន យ៉ាងសកម្ម ក្នុងសង្កាត់ព្រែកប្រា សូមសមត្ថកិច្ចចុះបង្ក្រាបផង
រាជធានីភ្នំពេញ៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញ កំពុងតែប្រមូលគ្នា ភ្នាល់ល្បែងតាមអនឡាញ និង កំពុងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម ដោយមិនទាន់មានអាជ្ញាធរនិងសមត្ថកិច្ចចុះទៅបង្ក្រាបនោះទេ។
ប្រភពព័ត៌មានបានឲ្យដឹងថា៖ ទីតាំងដែលលួចលាក់លេងល្បែងស៊ីសង ខាងលើស្ថិតនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ, ដោយទីតាំងមួយនេះបើកលេងថ្នាំញៀន លេងល្បែងស៊ីសង២៤ម៉ោង ជារៀងរាល់ថ្ងៃ។ ចំណែកអធិការនគរបាលខណ្ឌច្បារអំពៅ លោក ម៉ៅ សឿត រួមទាំងលោកមេប៉ុស្តិ៍នគរបាលសង្កាត់ព្រែកប្រា ហាក់កំពុងតែមើលរំលងចំពោះករណីនេះ។
ប្រជាពលរដ្ឋអំពាវនាវដល់ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមឯកឧត្តមមេត្តាជួយចាត់មន្ត្រីជំនាញក្រោមឱវាទនៃ ស្នងការនគរបាលរាជធានីភ្នំពេញចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់និងប្រើប្រាស់គ្រឿងញៀនខាងលើនេះផងទាន៕
No comments