ទីតាំងល្បែងស៊ីសងខុសច្បាប់ និងបង្កភាពអសន្តិសុខ យីហោ «តាហ្វូហោ» មិនទាន់មានសមត្ថកិច្ចណាម្នាក់ចេញមកបង្ក្រាបនោះទេ
ទីតាំងល្បែងស៊ីសងខុសច្បាប់ និងបង្កភាពអសន្តិសុខ យីហោ «តាហ្វូហោ» មិនទាន់មានសមត្ថកិច្ចណាម្នាក់ចេញមកបង្ក្រាបនោះទេ (វគ្គ២)
រាជធានីភ្នំពេញ៖ រហូតមកទល់ពេលនេះ មិនទាន់មាន អាជ្ញាធរ និងសមត្ថកិច្ចណាម្នាក់ ចេញមកបង្ក្រាបនោះទេ ចំពោះទីតាំងល្បែងស៊ីសងខុសច្បាប់ និងបង្កភាពអសន្តិសុខក្នុងមូលដ្ឋាន នៅត្រង់ក្នុងចំណុចទីតាំងយីហោ «តាហ្វូហោ» ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ ទីតាំង យីហោ «តាហ្វូហោ» បានបង្កភាពអសន្តិសុខក្នុងមូលដ្ឋាន ដោយលួចលាក់បង្កើតបទល្មើសល្បែងស៊ីសងខុសច្បាប់ ប្រភេទ ហ្គេមបាញ់ត្រី លេងបៀរភ្នាល់លុយ ភ្នាល់បាល់ ដោយក្នុងមួយក្តាៗ រាប់ពាន់ដុល្លារ និងមានអ្នកឈ្នះចាញ់ជាច្រើន និងបង្កជាហិង្សាវាយគ្នាដ៏មាន។
ប្រភពព័ត៌មានដដែលបានបន្តទៀតថា៖ ទីតាំងមួយកន្លែងនេះ ធ្លាប់បានបង្កភាពអសន្តិសុខ យ៉ាងអណាធិបតេយ្យ ដោយប្រើប្រាស់ហិង្សា វ៉ៃសំពងក្បាល ទៅលើជនជាតិចិនកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។
ករណីទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ អង្គភាពសារព័ត៌មានយើង បានធ្វើការផ្សព្វផ្សាយព័ត៌មាន ជាសាធារណៈ និងបានទំនាក់ទំនងរាយការណ៍ទៅមេប៉ុស្តិ៍សង្កាត់ទន្លេបាសាក់ លោក សាល សណ្តុះ តែរហូតមកទល់ពេលនេះ នៅមិនទាន់មានអាជ្ញាធរនិងសមត្ថកិច្ចណាម្នាក់ ចេញមុខមកបង្ក្រាបនោះទេ។
ប្រជាពលរដ្ឋសំណូមពរទៅដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ សូមមេត្តាជួយចាត់មន្ត្រីជំនាញក្រោមឱវាទចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន៕
No comments