ទីតាំងល្បែងស៊ីសងតាមអ៊ិនធើណិត កំពុងបើកដំណើរការយ៉ាងអណាធិបតេយ្យ ក្នុងខណ្ឌ៧មករា
រាជធានីភ្នំពេញ៖ ទីតាំងល្បែងស៊ីសងតាមអ៊ីនធឺណិតដែលគេហៅថា Joker ដែលទីតាំងល្បែងសុីសងJoker និងល្បែងផ្សេងៗកំពុងបើកដំណើរការយ៉ាងអណាធិបតេយ្យ ស្ថិតនៅផ្ទះលេខ៥១ តាមបណ្តោយផ្លូវ១៣៤ ក្នុងសង្កាត់មនោរម្យ ខណ្ឌប្រាំពីរមករារាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ នៅក្នុងទីតាំងល្បែងសំបូរទៅដោយក្មេងស្ទាវសមាសភាពមិនល្អ និងអាចជាកន្លែងផ្តល់ទីតាំងឲ្យប្រើប្រាស់គ្រឿងញៀនផងដែរ។ ទីតាំងទាំងនេះហាក់ដូចជា មិនមានអាជ្ញាធរនិងសមត្ថកិច្ចណាម្នាក់ហ៊ានទៅក្បែរនោះទេ។
ប្រជាពលរដ្ឋជាច្រើនស្នើសុំទៅកាន់ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយចាត់ បទបញ្ជាទៅកាន់លោក នេត សុីថុន អធិការខណ្ឌ៧មករា ឲ្យដឹងនាំ កម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើផង៕
No comments