តុលាការភ្នំពេញ បង្គាប់ឱ្យចាប់ខ្លួន លោកស្រី ម៉ន ដានី ម្ចាស់បុរី ម៉ន ដានី ពាក់ព័ន្ធករណីចេញសែកស្អុយ
តុលាការភ្នំពេញ បង្គាប់ឱ្យចាប់ខ្លួន លោកស្រី ម៉ន ដានី ម្ចាស់បុរី ម៉ន ដានី ពាក់ព័ន្ធករណីចេញសែកស្អុយ
លោកស្រី ម៉ន ដានី ម្ចាស់គម្រោងបុរី ម៉ន ដានី ត្រូវបានតុលាការភ្នំពេញ ចេញដីកាបង្គាប់ឱ្យកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់ខ្លួន និងនាំខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។ នេះបើយោងតាមដីកាលេខ ៤៥ "រ" ដ.ច.ន/២៤ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ដែលសារព័ត៌មានយើងទទួលបាន។
ក្នុងដីកាបង្គាប់ឱ្យចាប់ខ្លួននេះបានឲ្យដឹងថា៖ លោកស្រីម៉ន ដានី ម្ចាស់បុរី ម៉នដានី បានប្រព្រឹត្តបទល្មើសពាក់ព័ន្ធទៅនិងករណី «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» (ចេញសែកស្អុយគ្មានប្រាក់ជាង ៦០ម៉ឺនដុល្លារ) ដែលមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។
ក្នុងដីការបានបញ្ជាក់ឲ្យដឹងដែរថា៖ ជនត្រូវចោទឈ្មោះ ម៉ន ដានី រូបនេះត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យចូលខ្លួនចំនួនបីលើក និងបានចេញដីការបង្គាប់ឲ្យនាំខ្លួនរួចហើយ ប៉ុន្តែជនត្រូវចោទរូបនេះមិនបានចូលមកបង្ហាញខ្លួនតាមការកំណត់របស់តុលាការឡើយ។ ដូច្នេះតុលាការគប្បីចេញដីការបង្គាប់ឲ្យចាប់ខ្លួនជនត្រូវចោទរូបនេះ មកចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីបំភ្លឺការពិត៕
No comments