ករ.ណី.បុ.ក.ស្លា.ប់.យុវជនពីរនាក់ នៅខេត្តកណ្ដាល តំណាងភាគី.រថ.យន្ត.បង្ក.ជះលុយ ៥ពាន់ដុល្លារ ដើម្បីបញ្ចប់រឿង
ករ.ណី.បុ.ក.ស្លា.ប់.យុវជនពីរនាក់ នៅខេត្តកណ្ដាល តំណាងភាគី.រថ.យន្ត.បង្ក.ជះលុយ ៥ពាន់ដុល្លារ ដើម្បីបញ្ចប់រឿង
ក្រុមគ្រួសារយុវជនជនរងគ្រោះ ដោយសាររថយន្តបង្កបុកពេញទំហឹងបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីយប់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ កំពុងស្រែក ដង្ហោយរកយុត្តិធម៌ ខណៈអ្នកតំណាងម្ចាស់រថយន្តបង្ក ចេញមុខមកដោះស្រាយ ដោយជះលុយចំនួន ៥ពាន់ដុល្លារដើម្បីបញ្ចប់រឿងរ៉ាវ និងដើម្បីបន្សាបក្តីឈឺចាប់ ដែលក្រុមគ្រួសារបានបាត់បង់ជីវិតកូនប្រុសនិងក្មួយប្រុសទាំងពីរនាក់។
ទោះបីជាយ៉ាងណា ក្តីក្រុមគ្រួសារជនរងគ្រោះ មិនព្រមទទួលយកនូវសំណងថ្លៃធ្វើបុណ្យសពរបស់តំណាងម្ចាស់រថយន្តបង្កនោះទេ ដោយស្នើសុំឱ្យសមត្ថកិច្ចនាំខ្លួនជនបង្កពិតប្រាកដយកមកដោះស្រាយនិងចាត់វិធានការតាមច្បាប់។
នេះបើយោងតាមកំណត់ហេតុសម្របសម្រួលករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល នៃផែនសណ្តាប់ធ្នាប់សាធារណៈ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថាឈ្មោះ យឹម សុខា ភេទប្រុស អាយុ៥១ ឆ្នាំ មានទីលំនៅភូមិរុន ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ត្រូវជាអ្នកតំណាងម្ចាស់រថយន្ត បានចូលខ្លួនមកសម្របសម្រួល ដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឲ្យស្លាប់យុវជនពីរនាក់ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយជួយចេញថ្លៃបុណ្យសព ចំនួន ៥ពាន់ដុល្លារដើម្បីបញ្ចប់រឿង ប៉ុន្តែភាគីរងគ្រោះមិនព្រមនោះទេ។
ករណីនេះក្រុមគ្រួសារភាគីរងគ្រោះបានសូមអំពាវនាវស្នើសុំដល់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មេត្តាជួយស្រាវជ្រាវនាំខ្លួនជនដែលបានបើករថយន្តបង្កយកមកដោះស្រាយនិងចាត់វិធានការតាមផ្លូវច្បាប់៕
No comments