មេប៉ូលិសស្រុកស្ទឹងហាវ ប្រើអំណាច ចាប់ខ្លួនអ្នកសារព័ត៌មាន ចំនួនបីនាក់ ដោយគ្មានកំហុស តើក្រសួងមហាផ្ទៃបានដឹងរឿងនេះទេ
អ្នកសារព័ត៌មានចំនួនបីនាក់ ក្នុងអង្គភាពសានព្រហ្ម ត្រូវបានមេប៉ូលិសធំជាងគេប្រចាំនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ប្រើអំណាចចាប់ខ្លួនយកទៅវាស់កំពស់ រួចបង្ហោះចែកចាយតាមបណ្តាញសង្គម។
ប្រភពព័ត៌មានច្បាស់ការណ៍បានឲ្យដឹងថា៖ ការចាប់ខ្លួនអ្នកសារព័ត៌មានទាំងបីនាក់ ពីសំណាក់ អធិការនគរបាលស្រុកស្ទឹងហាវ លោក រស់ កី ដោយសារលោកអធិការនគរបាលស្រុករូបនេះ ចេញមុខកាងទឹកកាងដី ទើបបញ្ជាឲ្យចាប់អ្នកសារព័ត៌មានណាដែលទៅពីភ្នំពេញ ហើយមេប៉ូលិសរូបនេះបានឡើងថា អ្នកសារព័ត៌មាន នៅភ្នំពេញ មិនអាចទៅផ្សាយព័ត៌មាននៅតាមខេត្តបាននោះទេ។
ការប្រើអំណាចចាប់អ្នកសារព័ត៌មានពីសំណាក់មេប៉ូលិសរូបនេះ បានធ្វើឲ្យអ្នកសារព័ត៌មានជាច្រើន ចាត់ទុកថានេះជា ការបំពានសិទ្ធសេរីភាពអ្នកសារព័ត៌មាន និងជាការរំលោភលើសិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋ និងជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរទៅលើលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការប្រើប្រាស់រូបភាពចាប់ចង់ ពីសំណាក់មន្រ្តីគ្រាប់ល្ពៅស្ងោរ។
អ្នកសារព័ត៌មានជាច្រើនស្នើសុំទៅកាន់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងមហាផៃ្ទ សូមមេត្តាជួយត្រួតពិនិត្យមើលលើករណីចាប់ខ្លួនអ្នកសារព័ត៌មានដោយគ្មានកំហុសពីសំណាក់អធិការនគរបាលស្រុកស្ទឹងហាវនេះផងទាន៕
No comments