មន្ត្រីជញ្ជីង ផ្លូវជាតិលេខ៣ បើកភ្លើងខៀវ ឲ្យរថយន្តដឹកខុសបច្ចេកទេសបង្កហានិភ័យខ្ពស់ក្នុងការខូចខាតបាក់ស្រុតផ្លូវ ធ្វើចរាចរណ៍តាមដងផ្លូវបានដោយអណាធិបតេយ្យ
មន្ត្រីជញ្ជីង ផ្លូវជាតិលេខ៣ បើកភ្លើងខៀវ ឲ្យរថយន្តដឹកខុសបច្ចេកទេសបង្កហានិភ័យខ្ពស់ក្នុងការខូចខាតបាក់ស្រុតផ្លូវ ធ្វើចរាចរណ៍តាមដងផ្លូវបានដោយអណាធិបតេយ្យ
រថយន្តដឹកកំណាត់ឈើខុសស្តង់ដារបច្ចេទេស ដែលអាចបង្កគ្រោះថ្នាក់ចរាចរណ៍ដល់ប្រជាពលរដ្ឋ កំពុងធ្វើដំណើរតាមដងផ្លូវ និងបង្កឲ្យមានការខូចខាតបាក់ស្រុតផ្លូវ ដោយសារតែទម្ងន់ធ្ងន់លើសកំណត់ កំពុងតែអាចធ្វើចរាចរណ៍លើដងផ្លូវបានដោយរលូន និងអណាធិបតេយ្យ។
ប្រភពព័ត៌មានច្បាស់ការណ៍បានឲ្យដឹងថាកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ រថយន្តធន់ធំដឹកកំណាត់ឈើខុសស្តង់ដារបច្ចេទេសដែលអាចបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អាយុជីវិតប្រជាពលរដ្ឋ និងជាដើមចមក្នុងការបង្កឲ្យមានការខូចខាតបាក់ស្រុតផ្លូវ កំពុងតែបើកបរលើផ្លូវបានដោយរលូន គឺដោយសារតែមានការអនុញ្ញាតបើកភ្លើងខៀវពីមន្ត្រីស្ថានីយជញ្ជីងថ្លឹងរថយន្តត្រង់ចំណុចផ្លូវជាតិលេខ៣ ភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្រោយពីបានឃើញសកម្មភាពនេះ មហាជនជាច្រើនស្នើសុំឱ្យលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល សូមមេត្តាកុំបណ្តោយឲ្យមន្ត្រីជញ្ជីង ត្រង់ចំណុចផ្លូវជាតិលេខ៣ ភូមិកំពង់ទួល បន្តសកម្មភាពបើកភ្លើងខៀវឲ្យរថយន្តដឹកជញ្ជូនខុសស្តង់ដារបច្ចេកទេសបើកបរលើដងផ្លូវដោយអណាធិបតេយ្យទៀតអី។
ករណីបណ្តែតបណ្ដោយឲ្យរថយន្តធុនធំដឹកជញ្ជូនយ៉ាងអនាធិបតេយ្យពីសំណាក់មន្រ្តីជញ្ជីងខាងលើនេះ តើរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តម ប៉េង ពោធិ៍នា គួរតែមានវិធានការទប់ស្កាត់បែបណាចំពោះសកម្មភាពនិងទង្វើ របស់មន្ត្រីនៃស្ថានីយ៍ថ្លឹងរថយន្តមួយកន្លែងនេះ ដែលកំពុងតែបណ្តែតបណ្ដោយឲ្យរថយន្តធុនធំដឹកជញ្ជូនខុសបច្ចេកទេសបង្កហានិភ័យខ្ពស់ក្នុងការខូចខាតបាក់ស្រុតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់៕
No comments