តើជាការពិតទេ ក្រុមហ៊ុនដឹកជញ្ជូន ឈុនហុង បានយកដីរដ្ឋដែលជាប់របងរបស់ខ្លួនចំនួន ៣៣ប្រលោៈជួលឲ្យគេ

តើជាការពិតទេ ក្រុមហ៊ុនដឹកជញ្ជូន ឈុនហុង បានយកដីរដ្ឋដែលជាប់របងរបស់ខ្លួនចំនួន ៣៣ប្រលោៈជួលឲ្យគេ
រាជធានីភ្នំពេញ៖ ប្រភពព័ត៌មានមួយបានទម្លាយឲ្យដឹងថា ម្ចាស់ដីមួយកន្លែងដែលមានស្លាកយីយោ ក្រុមហ៊ុន ដឹកជញ្ជូន ឈុនហុង បានយកចំណីដីរដ្ឋដែលជាប់របងរបស់ខ្លួនចំនួន ៣៣ប្រលោៈ ជួលឲ្យគេនៅចំណុចផ្លូវ ៣៧១ ស្ថិតនៅក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានដដែលបានបន្តឲ្យដឹងទៀតថា៖ «តាមការមើលឃើញជាក់ស្តែងនៅតាមប្រលោៈរបងមានបាញ់ថ្នាំកំណត់ពីលេខ១ ដល់លេខ៣៣ និងមានសរសេរឈ្មោះអ្នកជួល ហើយតាមលេខខ្លះ អត់សរសេរឈ្មោះអ្នកជួល នោះទេ»។
ករណីអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន លោក សាំង ស៊ីណា ចៅសង្កាត់ស្ទឹងមានជ័យទី៣ មានបានដឹងដែរឬទេ ចំពោះករណីមួយនេះ។ ហើយគួរតែមានវិធានការទប់ស្កាត់ ឬមួយ ក៏ចូលរួមក្នុងការបណ្តែតបណ្ដោយ។
ពាក់ព័ន្ធទៅនឹងករណីប្រជាពលរដ្ឋជាច្រើនស្នើសុំឱ្យលោក សេង គន្ធ អភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ សូមជួយស្រាវជ្រាវនិងចាត់វិធានការទប់ស្កាត់តាមផ្លូវច្បាប់ផង។
អង្គភាពសារព័ត៌មានយើងរង់ចាំការបកស្រាយបំភ្លឺ រៀងរាល់ម៉ោងធ្វើការ៕




No comments