សូមសមត្ថកិច្ចនគរបាល ខេត្តកណ្តាល និងមន្ត្រីពាក់ព័ន្ធជួយត្រួតពិនិត្យមើលរថយន្តដឹកដីនៅ ស្រុកខ្សាច់កណ្តាល របស់បុគ្គល អ៊ុករដ្ឋា ផងទាន
សូមសមត្ថកិច្ចនគរបាល ខេត្តកណ្តាល និងមន្ត្រីពាក់ព័ន្ធជួយត្រួតពិនិត្យមើលរថយន្តដឹកដីនៅ ស្រុកខ្សាច់កណ្តាល របស់បុគ្គល អ៊ុករដ្ឋា ផងទាន
រថយន្តដឹកដីធន់ធំ គ្មានស្លាកលេខ បិទអក្សរ បិទតែម ឡើងរញ៉េរញ៉ៃខុសស្តង់ដារបច្ចេកទេស បានកំពុងធ្វើសកម្មភាព ជីកកាយដឹកជញ្ជូនអាចម៍ដី យ៉ាងអាណាធិបតេយ្យ ក្នុងឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
តាមប្រភពព័ត៌មានច្បាស់បានឲ្យដឹងថា៖ រថយន្តទាំងអស់នោះ គឺជារថយន្តដឹកដី របស់លោក អ៊ុក រដ្ឋា ដែលមានឈ្មោះល្បីល្បាញ នៅក្នុងមុខរបរជីកកកាយដីខុសច្បាប់ ក្នុងខេត្តកណ្តាល។ ក្រោយពីមានភាពល្បីល្បាញយ៉ាងខ្លាំងក្នុងមុខរបរខុសច្បាប់ ជីកកាយយកអាចម៍ដី លោក អ៊ុក រដ្ឋា មេឈ្មួញរូបនេះ ត្រូវបានក្រសួងពាក់ព័ន្ធ ធ្វើការផាកពិន័យជាទឹកប្រាក់ចំនួន បីលានដុល្លារ អាមេរិក កាលពីអំឡុងឆ្នាំ២០២៣កន្លងទៅ។
បច្ចុប្បន្នមេឈ្មួញបុគ្គល អ៊ុក រដ្ឋា ដដែលរូបនេះ បានមកបន្តធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យ ដោយធ្វើការជីកកាយដីដូចលើកមុនៗ ថែមទាំងប្រើប្រាស់នៃរថយន្តធន់ធំ គ្មានច្បាប់ទម្លាប់ត្រឹមត្រូវ ក្នុងការលួចកិបកេងប្រាក់ចំណូលពន្ធរដ្ឋ ជាពិសេសអាចនិងបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ដែលបង្កដោយរថយន្តគ្មានស្តង់ដារបច្ចេកទេសទាំងនោះ។
ប្រជាពលរដ្ឋស្នើសុំដល់ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល និងស្នើសុំដល់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល សូមមេត្តាជួយចាត់មន្ត្រីជំនាញត្រួតពិនិត្យមើលរថយន្តនិងសកម្មភាពដឹកដីខាងលើនេះផងទាន៕
No comments