រថយន្តធន់ធំ លំដាប់យក្ស កំពុងតែប្រមូលផ្ដុំគ្នាដឹកជញ្ជូនដោយអណាធិបតេយ្យ ក្នុងឃុំស្តៅ ស្រុកកងមាសខេត្តកំពង់ចាម ដោយមិនរំខានដល់មន្ត្រីសមត្ថកិច្
រថយន្តធន់ធំ លំដាប់យក្ស កំពុងតែប្រមូលផ្ដុំគ្នាដឹកជញ្ជូនដោយអណាធិបតេយ្យ ក្នុងឃុំស្តៅ ស្រុកកងមាសខេត្តកំពង់ចាម ដោយមិនរំខានដល់មន្ត្រីសមត្ថកិច្ច
ខេត្តកំពង់ចាម៖ រថយន្តធន់ធំលំដាប់យក្ស ជាច្រើនគ្រឿង កំពុងតែធ្វើសកម្មភាពដឹកជញ្ជូនលើសទម្ងន់យ៉ាងអណាធិបតេយ្យពេញដងផ្លូវ ត្រង់ចំណុចឃុំស្តៅស្រុកកងមាស ខេត្តកំពង់ចាម សូមសមត្ថកិច្ចពាក់ព័ន្ធមេត្តាកុំនៅសម្ងំស្ងៀមខ្ទិចខ្ទីផ្លូវអស់ហើយ។
តាមសេចក្តីរាយការណ៍បានឱ្យដឹងថា៖ ត្រង់ចំណុចឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម មានករណីរថយន្តធន់ធំលំដាប់យក្សជាច្រើនគ្រឿង បានប្រមូលផ្ដុំគ្នាធ្វើការដឹកជញ្ជូនយ៉ាងអណាធិបតេយ្យ ដឹកខុសស្តង់ដារបច្ចេកទេស ដឹកយ៉ាងសំពីងសំពោង ហួសទ្រុងមិនចង់ខ្សែរឹត ដឹកលើសទម្ងន់ និងឈប់ចតពាសវាលពាសកាលពេញដងផ្លូវ ដែលអាចនាំឱ្យមានគ្រោះថ្នាក់ដល់បងប្អូនអ្នកធ្វើដំណើរតាមដងផ្លូវ។
ប្រភពព័ត៌មានបានបន្តទៀតថា៖ រថយន្តដឹកជញ្ជូនស្រូវទាំងអស់នោះ បានធ្វើសកម្មភាពដឹកជញ្ជូនដោយលើសទម្ងន់តទ្រុងខុសបច្ចេកទេសយ៉ាងខ្លាំង ដែលហេតុនាំឱ្យមានការបាក់បែកផ្លូវថ្នល់ដែលជាផ្លូវសាធារណៈ ហើយការដឹកជញ្ជូនពីសំណាក់មេឈ្មួញទាំងនោះ កំពុងតែបង្កឱ្យមានការភ័យខ្លាចចំពោះការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋតាមដងផ្លូវ។
ពាក់ព័ន្ធទៅនឹងករណីខាងលើនេះមន្ត្រីចរាចរណ៍នៅស្រុកកងមាសខេត្តកំពង់ចាម និងមន្ត្រីសារធារណៈហាក់បីដូចជាប្រងើយកន្តើយខ្លាំងមែនទែន ចំពោះរថយន្តធន់ធំខុសប្រក្រតីជាច្រើនគ្រឿងកំពុងតែបើកបរយ៉ាងអណាធិបតេយ្យ និងជញ្ជូនលើសទម្ងន់នៅលើដងផ្លូវ ដែលនាំឱ្យមានការបាក់ស្រុតផ្លូវជាយថាហេតុ។
ប្រជាពលរដ្ឋជាច្រើនសុំអំពាវនាវទៅកាន់ លោកឧត្តមសេនីយ៍ទោ ហេង វុធី ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ព្រមទាំងប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ចាម សូមមេត្តាជួយចាត់មន្ត្រីជំនាញក្រោមឱវាទចុះពិនិត្យលើរថយន្តធន់ធំទាំងអស់នោះផង៕
No comments