មន្ត្រីនៃមន្ទីរបរិស្ថានខេត្តកំពង់ចាមចុះណែនាំអាជីវករទិញស្រូវ បង្ហូរចូលទូក ដែលបង្កឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ

កំពង់ចាម៖ នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ នេះ មន្ត្រីជំនាញ នៃមន្ទីរបរិស្ថានខេត្តកំពង់ចាម បានចុះពិនិត្យទីតាំងបង្ហូរស្រូវពីរលើច្រាំង ចូលក្នុងទូក ស្ថិតនៅភូមិស្ដៅលើ ឃុំស្ដៅ ស្រុកកងមាស ដែលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ។
ក្រោយពីបានទទួលព័ត៌មានខាងលើ លោកប្រធានមន្ទីរបរិស្ថានខេត្តកំពង់ចាម បានចាត់ លោក វ៉ា ស្រឿន ប្រធានការិយាល័យគាំពារបរិស្ថាន ដឹកនាំក្រុមការងារជំនាញមន្ទីរសហការជាមួយ មន្ត្រីមន្ទីរសុខាភិបាលខេត្ត មណ្ឌលសុខភាពស្ដៅ ជំនួយការឃុំ អនុប្រធានការិយាល័យកសិកម្មស្រុក និងនាយរងប៉ុស្តិ៍ស្ដៅ បានចុះពិនិត្យដល់ទីតាំងជាក់ស្តែង ដែលមានឈ្មោះ ជា ស្រីអូន ជាម្ចាស់អាជីវកម្មទិញស្រូវដឹកតាមកាណូត បានបង្កផលប៉ះពាល់តាមរយៈការ ចាក់បង្ហូរស្រូវតាមទរ (ជំនួសការលីចុះច្រាំង) ពីរលើច្រាំងចូលទៅកាណូតក្នុងទន្លេ ហើយបណ្តាលឲ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅតំបន់ជុំវិញនោះ ទាំងគុណភាពខ្យល់ និងសម្លេង។
ដោយមានការសហការណ៍ចូលរួមសម្របសម្រួលពីម្ចាស់ អាជីវកម្មមន្ត្រីជំនាញ បានណែនាំឲ្យម្ចាស់ទិញស្រូវ ត្រូវមានរកគ្រប់វិធីសាស្ត្រដើម្បីបញ្ជៀសការហុយធូលី (លម្អងស្រូវ) និងគោរពពេលវេលា រំខានសម្លេង លើផ្ទះប្រជាពលរដ្ឋជុំវិញទីតាំងបង្ហូស្រូវខាងលើបន្តទៀត ហើយយល់ផ្តិតស្នាមមេដៃលើកំណត់ហេតុ របស់ក្រុមការងារចម្រុះ។
ជាលទ្ធផល ភាគីអ្នកទិញស្រូវ ក៍បានយល់ព្រមបញ្ឈប់បង្ហូរស្រូវពីរលើឡាន ដោយទៅវះបង្ហូរនៅខាងក្រោមវិញ ។ ជាមួយគ្នានោះ ប្រជាពលរដ្ឋក៍បានឯកភាពយល់ព្រមតាមការកែលម្អររបស់ម្ចាស់ទិញស្រូវ ដើម្បីកាត់បន្ថយការប៉ះពាល់មកលើក្រុមគ្រួសាររបស់គាត់៕





No comments