សេចក្តីបំភ្លឺ ជាការឆ្លើយតបទៅកាន់ លិខិតរបស់រដ្ឋបាលឃុំកងតាណឹង
ដូចដែលបានជម្រាបជូនខាងលើ អង្គភាពសារព័ត៌មានកងមាស ញូស៍ សូមបដិសេធចំពោះលិខិតបំភ្លឺព័ត៌មាន របស់រដ្ឋបាលឃុំកងតាណឹង នៃរដ្ឋបាលស្រុកកងមាស ខេត្តកំពង់ចាម ចុះនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ដែលបានបំភ្លឺថា សារព័ត៌មានកងមាស ញូស៍ បានផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមថា"ខ្លួនជាអ្នករងគ្រោះលើដីលំនៅដ្ឋានមួយកន្លែង នៅភូមិកងតាណឹងទី៧"។
ទន្ទឹមនេះ អង្គភាពសារព័ត៌មានកងមាស ញូស៍ សូមបញ្ជាក់ថា កងមាសញូស៍ មានគេហទំព័រជាផ្លូវការតែមួយប៉ុណ្ណោះ គឺ www.kangmeasnews.com និងមានហ្វេសប៊ុកផេកផ្លូវការចំនួនពីរ ទី១. កងមាស ញូស៍ Kang Meas News ទី២. KM Watch News, និងសង្គមតីកតុក Tik Tok ចំនួនពីរ ទី១. កងមាស TV News, ទី២. KM Watch News, ក្រៅពីនេះគឺ កងមាសញូស៍ មិនទទួលខុសត្រូវនោះទេ។
ចំពោះករណីឈ្មោះ ណន វណ្ណា (ហៅមុី) ដែលជាភ្នាក់ងារ អ្នកយកព័ត៌មានកងមាសញូស៍ ដែលបានធ្វើការអធិប្បាយឡាយផ្ទាល់ក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនឈ្មោះ ណន វណ្ណា គឺជារឿងបុគ្គលពុំមានការពាក់ព័ន្ធជាមួយអង្គភាពកងមាសញូស៍នោះទេ ហើយទំនាស់វិវាទដីធ្លីរបស់ឈ្មោះ ណន វណ្ណា អង្គភាពមិនមានការដឹងឮទាល់តែសោះ ។ ហើយអង្គភាពកងមាសញូស៍ក៏មិនគាំទ្រ ឲ្យឈ្មោះ ណន វណ្ណា (ហៅមុី) ធ្វើការឡាយដោយអធិប្បាយចោទប្រកាន់អាជ្ញាធរណាម្នាក់ ដោយគ្មានមូលដ្ឋានច្បាស់លាស់នោះទេ។ ហើយអ្នកសារព័ត៌មានកាន់តែគ្មានសិទ្ធិចោទប្រកាន់បុគ្គលណាម្នាក់នោះឡើយ។
ដូចនេះសូមសារធារណៈជនមន្ត្រីរាជកាលអាជ្ញាធរគ្រប់ជាន់ថ្នាក់មេត្តាជ្រាបជាព័ត៌មាន៕ សូមអរគុណ
No comments