គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    គម្រោងទិវាស៊ីក្លូនិងRCFគ្រោងនឹងរៀបចំកម្មវិធីសប្បុរសធម៍«រត់ដើម្បីស៊ីក្លូ»ដែលនឹងទទួលអ្នកចូលរួមប្រហែល៥០០នាក់

    ភ្នំពេញ៖ គម្រោងទិវាស៊ីក្លូ-Cyclo Day និង Romdoul Charity Foundation (RCF) នឹងរៀបចំកម្មវិធីរត់សប្បុរសធម៍មួយដែលមានឈ្មោះថា Sprint for Spin Fun Run ក្នុងគោលបំណងរៃអង្គាសថវិការដើម្បីជួយដល់កម្មវិធីលើកកម្ពស់ការរស់នៅរបស់អ្នកធាក់ស៊ីក្លូ នៅថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០២៤។

    កម្មវិធីរត់សប្បុរសធម៍នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ នេះនឹងធ្វើឡើងនៅទីធ្លា The Elysee កោះពេជ្រ ពីម៉ោង៥:៤៥ព្រឹក ដល់ម៉ោង៨:៤៥ព្រឹកដោយរំពឹងថានឹងមានអ្នកចូលរួមរត់ប្រហែល៥០០នាក់។ 


    បើតាមយុវជន មាស សុបញ្ញា ដែលជាអ្នកតំណាងគណៈកម្មការរៀបចំកម្មវិធីរត់សប្បុរសធម៍ Sprint for Spin Fun Run បានបញ្ជាក់ថា កម្មវិធីនេះបានផ្តួចផ្តើមរៀបចំឡើងដោយគម្រោងទិវាស៊ីក្លូនិង Romdoul Charity Foundation ដើម្បីរៃអង្គាសថវិការសម្រាប់ផ្តល់ជូនអ្នកធាក់ស៊ីក្លូតាមរយៈកិច្ចសហការជាមួយសមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធដោយសមាគមនឹងបង្កើតជាកម្មវិធីផ្តល់សាច់ប្រាក់និងបញ្រ្ជាបការយល់ដឹងពីការរស់នៅស្អាតនិងបរិស្ថានស្អាតដល់អ្នកប្រកបមុខរបរធាក់ស៊ីក្លូ។ មិនតែប៉ុណ្ណោះយុវជនសុបញ្ញាក៏បានអំពាវនាវផងដែរដល់សាធារណៈជនគ្រប់រូប ពិសេសយុវជនឲ្យចុះឈ្មោះចូលរួមឲ្យបានច្រើនកុះករដើម្បីចូលរួមយ៉ាងសកម្មក្នុងកិច្ចការជួយសហគមន៍។ 


    គួរបញ្ជាក់ផងដែរថាសប្បុរសជនដែលចូលរួមមិនត្រឹមតែអាចជួយដល់សហគមន៍អ្នកធាក់ស៊ីក្លូនិងបង្កើតទម្លាប់រត់ហាត់ប្រាណតែប៉ុណ្ណោះទេ ថែមទាំងទទួលបានមេដាយអនុស្សាវរីយ៍ ស្លាកសម្គាល់ខ្លួន និងអាហារសម្រន់ជាច្រើនរួមទាំងមានឱកាសឈ្នះនូវរង្វាន់ផ្សេងៗទៀតពីដៃគូឧបត្ថម្ភនៃកម្មវិធីផងដែរ។


    សាធារណៈជនអាចចុះឈ្មោះចូលរួមរត់កំសាន្តនៅក្នុងកម្មវិធីសប្បុរសធម៍នេះ តាមរយៈលីងនេះ https://forms.gle/M5mhDZe9XL223AA96 ឬក៏តាមរយៈការស្កេន QR code ក្នុងខិត្តប័ណ្ណដែលភ្ជាប់ជាមួយអត្ថបទនេះ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ