ខ្មាន់កាំភ្លើងដៃឯក នៅខេត្តសៀមរាប បានលួចបាញ់ អ្នកសារព័ត៌មាន ដោយកាំភ្លើងស្នុក
លោក ឈឿង ឈឹង អ្នកសារព័ត៌មានរបស់អង្គភាព កម្ពុជាអភិវឌ្ឍន៍ កំពុងតែសង្រ្គោះបន្ទាន់ បន្ទាប់ពីត្រូវបានខ្មាន់កាំភ្លើងដៃឯកលួចបាញ់ប្រហារ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ នៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប នៅវេលាម៉ោង ១៨ និង ០០នាទីថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២៤នេះ។
ករណីដ៏សាហាវព្រៃផ្សៃនេះអ្នកសារព័ត៌មានជាច្រើន បានធ្វើការថ្កោលទោសជាខ្លាំង ចំពោះអំពើបាញ់ប្រហារនេះ និងសង្ឃឹមថា កម្លាំងសមត្ថកិច្ចខេត្តសៀម និងវែកមុខចាប់ឃាតករ ដែលជាខ្មាន់កាំភ្លើងយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
No comments