ករណីមន្ត្រីប៉ូលិស ខេត្តកំពង់ធំ ប្រើអំពើហឹង្សាវាយទៅលើប្រជាជន ឈាមហូរស្រោចដូចទឹកទន្លេ ត្រូវផ្អាកការងារជាបណ្ដោះអាសន្ន
ថ្មីៗនេះ មានករណីប្រជាជនម្នាក់នៅខេត្តកំពង់ធំ ត្រូវបានរងរបួសធ្ងន់ ឈាមហូរស្រោចខ្លួន ជនដូចជាទឹកទន្លេ ដែលបណ្ដាញសង្គម និងសារព័ត៌មានជាច្រើន ធ្វើការផ្សព្វផ្សាយសរសេរថា «សាហាវណាស់ សមត្ថកិច្ចនៃស្នងការនគរបាលខេត្តកំពង់ធំ ហ៊ានប្រើអំពើហឹង្សាលើប្រជាពលរដ្ឋ ចូលវ៉ៃដល់ក្នុងផ្ទះ ឈាមដាបពេញខ្លួន» ថ្ងៃ២៧ខែធ្នូ២០២៤។
ក្រោយពីមានបណ្តាញសង្គមសារព័ត៌មាន ផ្សព្វផ្សាយជាច្រើន អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានចេញសេចក្តីបំភ្លឺព័ត៌មាន នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះថា៖ មន្ត្រីនគរបាលដែលទទួលរងការចោទប្រកាន់ ក្នុងករណីប្រើប្រាស់អំពើហឹង្សាទៅលើប្រជាជន ពេលនេះត្រូវបាននាំខ្លួនមកសាកសួរ និងបន្តស្រាវជ្រាវ ថែមទាំងផ្អាកការងារជាបណ្ដោះអាសន្ន។
យ៉ាងណាករណីខាងលើនេះ ត្រូវបានមហាជន ជាច្រើនបានចាត់ទុកថា ជាអំពើដ៏សាហាវព្រៃផ្សៃ ពីសំណាក់បុគ្គលដែលជាមន្រ្តីនគរបាល ប្រើប្រាស់ហឹង្សាមកលើប្រជាជនខ្មែរខ្លួនឯង។
ហើយករណីខាងលើនេះ យើងឃើញថានៅមិនទាន់មានការផ្តន្ទាទោសតាមផ្លូវច្បាប់ណាមួយ ទៅលើបុគ្គលដែលពាក់ព័ន្ធនៅឡើយទេ ពោលគឺ កំពុងតែស្ថិតនៅក្នុងការស្រាវជ្រាវបន្ត៕
No comments