ល្បែងស៊ីសង យីហោ8888 បើកដំណើរការ ទាំងកណ្តាលសាធារណៈ ក្នុងខ័ណ្ឌទួលគោក

ចំណុចទល់មុខផ្សារឃ្លាំងរំសេវចាស់ សង្កាត់ទឹកល្អក់ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ មានកន្លែងបើកដំណើរការល្បែងស៊ីសង ដែលមាននិមិត្តសញ្ញា 8888 ប្រភេទល្បែងស៊ីសងភ្នាល់ខុសច្បាប់។
តាមប្រភពព័ត៌មានបានឱ្យដឹងថា៖ ទីតាំងនោះបើកទទួលភ្ញៀវ តាកុងឡាន តាក់ស៊ី និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានអោយចូលលេងល្បែងស៊ីសងបានយ៉ាងរំភើយ និងមិនរំខានដល់សមត្ថកិច្ចក្នុងមូលដ្ឋាន ខ័ណ្ឌទួលគោកឡើយ! មិនតែប៉ុនោះទីតាំងក៏មានក្មេងតូចៗចូលលេងយ៉ាងរំភើយទាំងកណ្តាលជាសាធារណៈ។
ប្រជាពលរដ្ឋបានសំណូមពរទៅដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន ស្នងការនគរបាលរាជធានីភ្នំពេញ លោកអភិបាលខ័ណ្ឌទួលគោក លោកអធិការនគរបាលខ័ណ្ឌទួលគោកសូមជួយចាត់មន្ត្រីជំនាញចុះពិនិត្យទីតាំងខាងលើនេះផង៕



No comments