គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ដាច់កន្រ្តកវិលក្នុងកម្មវិធីល្ខោន នៅស្រុកស្វាយជ្រំ បណ្តាលឲ្យរបួសធ្ងន់ស្រាល៣នាក់!

    យុវតីចំនួន៣នាក់ បានរងរបួសធ្ងន់ស្រាល និងកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីពួកគេមកមើលល្ខោន ហើយឡើងជិៈកន្រ្តកវិល ចៃដន្យដាច់ខ្ចៅធ្លាក់កន្ត្រកមកដី។

    ហេតុការណ៍នេះ បានកើតឡើង នៅភូមិត្រោកធំ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីយប់ទី២៣.០១.២០២៥។

    -លោក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានឱ្យដឹងថា ជនរងគ្រោះទាំង៣នាក់ ទី១៖ ឈ្មោះ ខន រស្មី ភេទស្រីអាយុ១៥ឆ្នាំ(របួស) កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

    ២៖ ឈ្មោះ ស៊ុត មករា​ ភេទស្រី អាយុ១៥ឆ្នាំ(របួស)។

    ៣៖ ឈ្មោះ ឌុច ស្រីមុំ ភេទស្រី អាយុ១៤ឆ្នាំ(របួស)កំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ស្រុកស្វាយជ្រំ។

    -ចំណែកម្ចាស់អាជីវកម្ម(កន្ត្រកវិល) ឈ្មោះ ប៉ុល សាវឿន ភេទប្រុស អាយុ៤២ឆ្នាំ និងប្រពន្ធឈ្មោះ ហាំ ស្រីដើង អាយុ៣៩ឆ្នាំ។

    -សេចក្ដីរាយការណ៍បានឱ្យ(ដើមរាំង)ដឹងថា នៅមុនពេលកើតហេតុនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ មានកម្មវិធីសម្ដែងល្ខោន ក្នុងនោះក៏មានការដាក់តាំងកន្ត្រកវិល ម៉ូតូហោះ គប់ប៉េងប៉ោង និងកូនឡាន សម្រាប់ជួលឲ្យក្មេងៗជិៈលេងកម្សាន្ត។

    លុះដល់យប់ដដែល ប្រជាពលរដ្ឋរួមនិងជនរងគ្រោះផងដែរ បានមកលេងកម្សាន្ត យ៉ាងច្រើនកុះករ.ហើយជនរងគ្រោះបាននាំគ្នាឡើងជិៈក្នុងកន្រ្តកវិល ចៃដន្យពេលកន្ត្រកកំពុងតែវិល ស្រាប់តែដាច់ខ្ចៅដែក ធ្លាក់មកដី បណ្ដាលឱ្យរបួសធ្ងន់ស្រាលចំនួន៣នាក់ដូចខាងលើ..។

    បើតាមលោក អធិការស្រុកស្វាយជ្រំ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះស្រាវជ្រាវ និងហៅប្ដីប្រពន្ធដែលជាម្ចាស់កន្ត្រកវិលមកសួរនាំ។

    ជាមួយគ្នានោះ ជនរងគ្រោះនិងម្ចាស់កន្ត្រកវិល បានសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿង ហើយសមត្ថកិច្ចក៏បានធ្វើការអប់រំ ឱ្យម្ចាស់កន្ត្រកវិលត្រឡប់ទៅផ្ទះវិញ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ