បើមិនទាន់.ច.ង់.ស្លា.ប់.ទេ. សូមប្រយ័ត្នចំណុចនេះ ឱ្យខ្លាំងមែនទែន!

ស្រុកមុខកំពូល៖ ផ្លូវបេតុងមួយកន្លែង ត្រង់ចំណុចស្ពានថ្ម ជិតផ្សាររកាកោង ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល កំពុងតែបង្ហាញសម្រស់ដែកសរសៃឡើងខ្មៅគ្រឹប និងកំពុងតែសំឡឹងមើលអ្នកណាដែលបើកបរមិនប្រុងប្រយ័ត្ន អាងត្របាក់យកជីវិតតែម្តង។
ការបង្ហាញសម្រស់សរសៃដែក ដ៏ ខ្មៅរលោង ពីសំណាក់ផ្លូវបេតុងមួយនេះ គឺបណ្តាលមកពីការបាក់បែក ខ្ទេចអស់នូវផ្នែកបេតុង និងមានការប្រងើយកន្តើយយ៉ាងខ្លាំងពីមន្ត្រីអាជ្ញាធរមូលដ្ឋាន។
ប្រជាពលរដ្ឋជាច្រើន ដែលធ្វើដំណើរឆ្លងកាត់ចំណុចផ្លូវនេះ កំពុងតែភិតភ័យប្រហោងពោះ ខ្លាចតែទាក់ជាប់សរសៃដែក និងបុកទួល ធ្លាក់គ្រលុក បោ.ក.ក្បា.ល បា.ក់.ក ស្លា.ប់. ជាយថាហេតុនៅពេលណាមួយនោះទេ ពីព្រោះពួកគាត់លើកឡើងថាស្លាប់ថ្ងៃនេះមិនអាចកើតវិញថ្ងៃស្អែកនោះទេ។ (ពោលគឺពួកគាត់ចង់នៅរស់)
ដូចនេះប្រសិនបើ អ្នកបើកបរណាមិនទាន់.ច.ង់ស្លា.ប់.ទេនោះ និងចង់បន្តរស់រានមានជីវិតទៅមុខទៀត សូមមេត្តាបើកបរម៉ូតូរថយន្តឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតនៅពេលជិះឆ្លងកាត់ចំណុចនេះ។
ប្រជាពលរដ្ឋស្នើសុំទៅកាន់លោក យី យ៉េន អភិបាលនៃគណៈអភិបាលស្រុកមុខកំពូល សូមលោកអភិបាលមេត្តាជួយប្រាប់លោកមេឃុំ នៃរដ្ឋបាលឃុំរកាកោង ជួយជួសជុលផ្លូវចំណុចនេះបន្តិចផងទាន។
សូមបញ្ជាក់ថា៖ ផ្លូវចំណុចនេះរង់ការខួចខ្ទេចមិនតិចជាង២ឆ្នាំនោះទេ ពោលគឺខួចយូរហើយតែអាជ្ញាធរមូលដ្ឋានអត់អើពើ!





No comments