ក្មេ.ងស្រី.អា.យុ ក្រោ.ម.១៨ឆ្នាំ ដែលត្រូវបានបុគ្គលម្នាក់ជាមន្ត្រីរាជការ ចាប់រំលោភនៅខេត្តតាកែវ កំពុងដេកត្រាំជំងឺ និង កំពុងតែអង្គុយរងចាំភាពយុត្តិធម៌ ដោយគ្មានសង្ឃឹមបន្តិចឡើយ
ខេត្តតាកែវ៖ ករណីចាប់រំលោភសេពសន្ថវៈ ទៅលើក្មេងស្រីអាយុក្រោម ១៨ឆ្នាំ នៅក្រុងដូនកែវ ខេត្តតាកែវ ដែលបង្កដោយ បុគ្គលមន្ត្រីរាជការម្នាក់ ឈ្មោះ កង វិជ្ជាវុឌ្ឍិ កាលពីឆ្នាំ២០២៣ រហូតមកទល់ពេលនេះ ក្មេងស្រីដែលជាជនរងគ្រោះគឺកំពុងតែបន្តដេកត្រាំជំងឺ និង កំពុងតែអង្គុយរងចាំភាពយុត្តិធម៌ ទាំងគ្មានសង្ឃឹម បន្តិចសោះឡើយ។
ស្ត្រីជាម្តាយ របស់ក្មេងស្រីរងគ្រោះបានលើកឡើងថា ករណីបុគ្គលដែលជាមន្ត្រីរាជការមានអំណាចទឹកលុយ ប្រព្រឹត្តអំពើថោកទាប ចាប់រំលោភកូនស្រីរបស់គាត់ តុលាការខេត្តតាកែវ ហាក់ធ្វើប្រងើយកន្តើយខ្លាំងណាស់ ខណៈជនបង្កកំពុងតែរស់នៅក្រៅសំណាញ់ច្បាប់ និងមានសេរីភាព ដើរហើរសើចសប្បាយ ដោយមិនខ្វល់ខ្វាយចំពោះផ្លូវច្បាប់។
ទោះយ៉ាងណាកន្លងមកខាងសារព័ត៌មានយើងសង្កេតឃើញថា៖តុលាការខេត្តតាកែវ ធ្វើការសកម្ម និងម៉ត់ចត់ខ្លាំងណាស់ ក្នុងការចាប់ក្នុងការចង់ ក្នុងការឃុំឃាំងខ្លួន ជនដែលល្មើសច្បាប់។ តែផ្ទុយខុសតែរឿងក្តីណាដែលពាក់ព័ន្ធទៅនិងបុគ្គលមានលុយអំណាច ដូចជារឿងក្តីព្រហ្មទណ្ឌវ៉ៃប៉ុនប៉ងសម្លាប់នៅស្រុកបាទី បង្កដោយឧកញ៉ា គង់ ចាន់ដេត និងរឿងក្តីចាប់ក្មេងស្រីរំលោភ នៅក្រុងដូចកែវ គឺពុំមានការចាប់ឃុំខ្លួននោះ។
ស្រ្តីជាម្តាយសំណូមពរ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីមេត្តាជួយអន្តរាគមន៍និងជួយរកយុត្តិធម៌ជូនគ្រួសារគាត់ដោយក្តីអនុគ្រោះផង៕
No comments