មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសបានអៈអាងថាកម្ពុជានៅតែបន្តរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ឬហៅកាត់ថា(ASEM)លើកទី១៣ដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះនៅតែដំណើរការធម្មតា ប្រសិនបើពិភពលោកគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩បាន
ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋានជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM)លើកទី១៣ បានមានប្រសាសន៍ ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា មកដល់ពេលនេះកិច្ចប្រជុំអមនានាពាក់ព័ន្ធនឹង(ASEM)នៅតែប្រព្រឹត្តទៅជាធម្មតា ពោលគឺការប្រជុំជាមួយភាគីពាក់ព័ន្ធតាមរយៈ(Video Conference)។
ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនទាន់មានផែនការពន្យាពេលកិច្ចប្រជុំកំពូលនេះឡើយ ខណដែរនៅសល់រយៈពេលយូរទៀត ទើបឈានមកដល់ ហើយស្ថានភាពជម្ងឺកូវីដ ១៩វិញក៏រៀងថម ថយគួរអោយកត់សម្គាល់ដែរ។
« កិច្ចប្រជុំអាស៊ី-អឺរ៉ុបយើងហ្នឹងធ្វើនៅខែ១១ឯណោះទេ ហើយការរៀបចំនៅតែប្រព្រឹត្តទៅធម្មតាដដែលហ្នឹង ហ្នឹងហើយប៉ុន្ដែយើងអត់ទាន់បានពិភាក្សារជាមួយនិងដៃគូរ ប្រទេស ASEM ទាំងអស់ទេអំពីការលើកពេលវេលាហ្នឹង ហ្នឹងហើយព្រោះដោយសារពេលវេលាហ្នឹងនៅសល់យូរដែរ ដល់ខែ១១ណោះ បើសិនកូវីដ១៩ នៅតែបន្ដរាលដាលដដែលកិច្ចប្រជុំណាក៏ត្រូវលើកដែរ ពេលនេះយើងនៅអត់ទាន់នេះទេ ព្រោះដោយសារនៅសល់ពេលវេលាយូរដែរណាស់»។
គួរជម្រាបថា កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២០កន្លងទៅ កម្ពុជាបានរៀបចំនូវកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ (Video Conference) ជាមួយបណ្តាប្រទេសសម្របសម្រួលដែលមានប្រទេសសឹង្ហបូរីដែលតំណាងឲ្យអាស៊ាន សហភាពអ៊ឺរ៉ុប(EU) និងប្រទេសក្រូអាត តំណាងឲ្យអ៊ឺរ៉ុប និងមានតំណាងប្រទេសផ្សេងទៀត ផ្លាស់ប្ដូរមតិយោបល់អំពីកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ដើម្បីធ្វើយ៉ាងណាឲ្យកិច្ចប្រជុំនេះដំណើរការទៅមុខ ។
សូមបញ្ជាក់ថា កម្ពុជាបានក្លាយជាសមាជិក នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅឆ្នាំ២០០៤ និងត្រូវបានផ្តល់សេចក្តីទុកចិត្តឱ្យធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣នេះ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមប្រធានបទ៖ “ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម” ដោយនឹងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំកំពូល នៃប្រទេសនៅតំបន់អឺរ៉ុប និងអាស៊ី លេខាធិការដ្ឋានអាស៊ាន និងសហភាពអឺរ៉ុបចំនួន ៥៣ប្រទេសនិងដៃគូ៕