ចាប់មនុស្ស០២នាក់ នៅស្រុកជីក្រែង ករណីគ្រឿងញៀន
ខេត្តសៀមរាប៖បុរស០២នាក់ត្រូវបានចាប់ខ្លួននៅស្រុកជីក្រែងដោយកម្លាំងអាវុធហត្ថ។
ហេតុការណ៍បានកើតឡើងវេលាម៉ោង ០៩និង៣០នាទី ថ្ងៃទី០៨ខែឧសភានេះនៅចំណុច ភូមិស្តៅ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។
ជនសង្ស័យ០១ឈ្មោះ លីញ ប៊ី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិព្រែកអង្គរថ្មី ឃុំអន្លង់សំណរ ស្រុកជីក្រែង០២- ឈ្មោះ ម៉ន សីហា ភេទប្រុសអាយុ ១៩ឆ្នាំ រស់នៅភូមិត្រពាំងត្រស់ ឃុំអន្លង់សំណរ ស្រុកជីក្រែង។
អាវុធហត្ថស្រុកជីក្រែងថាករណីនេះដកហូតវត្ថុតាងរួមមានម្ស៉ៅគ្រេីមថ្លាពណ៌សរចំនួន១៩កញ្ចប់(ធំ១កញ្ចប់តូច ១៨កញ្ចប់)ទូរស័ព្ទដៃ ម៉ាកHUAWEI ចំនួន ០១គ្រឿង។ជនសង្ស័យ និងវត្ថុតាងបានបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន អាវុធហត្ថខេត្តសៀមរាប បន្តតាមនីតិវិធី៕
No comments