ស្ត្រីម្នាក់ ចងក សម្លាប់ខ្លួន នៅស្រុកសូទ្រនិគម
ខេត្តសៀមរាប៖ស្ត្រីម្នាក់បានចងកសម្លាប់ខ្លួនបង្កឱ្យមានការភ្ញាក់ផ្អើល។
ហេតុការណ៍បានកើតឡើងវេលាម៉ោង០៨ព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ នៅចំណុចភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
សមត្ថកិច្ចបានដឹងថាជនរងគ្រោះឈ្មោះឆម ម៉ា ភេទស្រី អាយុ៦៤ឆ្នាំ ទីលំនៅភូមិ ឃុំកើតហេតុខាងលើ។បើតាមសមត្ថកិច្ច មូលហេតុ ជនរងគ្រោះ
មានជម្ងឺប្រចាំកាយ។ តាមការពិនិត្យ ធ្វើកោសល្យវិច្ច័យ របស់មន្ត្រីជំនាញ មិនមានស្លាកស្នាមអ្វី ពាក់ព័ន្ធនិងបទល្មើសឡើយ
No comments