ពិតជាខ្លាំងមែន! ទាញបុ័ងតោកាប់បងបង្កើតគ្មានប្រណៃដៃ ដោយសារតែទាស់សម្តីបន្តិចបន្តួច
ខេត្តតាកែវ៖ យុវជនម្នាក់ បានតាំងខ្លួន ជាអ្នកលេង ដៃឆើត សូម្បីតែបងបង្កើត ក៏មិនទុកដែរ តែលទ្ធផលចុងក្រោយ ត្រូវបានពាក់ខ្នោះ របស់ប៉ូលិស ទើបដឹងថាខ្លួនខុស។
បើតាមរបាយការ របស់សមត្ថកិច្ចបានឲ្យដឹងថា៖នៅថ្ងៃសុក្រ២រោចខែពិសាខឆ្នាំជូត ទោស័ក ព.ស២៥៦៤ត្រូវ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ នៅវេលាម៉ោង១១.៣០នាទីព្រឹក ជនសង្ស័យឈ្មោះ តឿ ឆារី ភេទប្រុសអាយុ២៤ឆ្នាំមានមុខរបរកសិករ ទីលំនៅបច្ចុប្បន្ន ភូមិអណ្តែងសាំង ឃុំជីខ្មាស្រុកទ្រាំង បានធ្វើសកម្មភាពបោកឆ្នាំងបាយចោល ពេលនោះជនរងគ្រោះ ឈ្មោះ តឿ ចិន្តា អាយុ២៦ឆ្នាំមានមុខរបរកសិករ ត្រូវជាបងបង្កើត បានស្តីបន្តោស ស្រាប់តែជនសង្ស័យមានការខឹងសម្បារ បានស្ទុះទៅ ទាញកាំបិតកាចែត មកកាប់ជនរងគ្រោះពីរកាំបិត បណ្តាលអោយរងរបួសត្រង់ក្បាលមួយកន្លែង នឹង របួសស្នាមនៅ កដៃ ឆ្វេងមួយកន្លែង។
បន្ទាប់ពីធ្វើសកម្មភាពកាប់ប្រហារ ទៅលើបងប្រុសខ្លួន រួចមក ក៏ត្រូវបាន ផ្នែកជំនាញឃាត់ខ្លួនជនសង្ស័យឈ្មោះ តឿ ឆារី ភ្លាមៗ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់។
No comments