គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ប្អូនស្រីមេដឹកនាំកំពូលរបស់កូរ៉េខាងជើងបានព្រមានកូរ៉េខាងត្បូង ឲ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបង្ហោះខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើង


    ព្យុងយ៉ាង ៖ ប្អូនស្រីមេដឹកនាំកំពូលរបស់កូរ៉េខាងជើងបានព្រមានកូរ៉េខាងត្បូង ឲ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបង្ហោះខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើង ចូលទៅក្នុងតំបន់ព្រំដែនគ្មានយោធារវាងប្រទេសទាំងពីរ ពីសំណាក់អ្នកនយោបាយរត់ចោលជួរ ពុំដូច្នោះទេកិច្ចព្រមព្រៀងយោធាទ្វេភាគីថ្មីៗនេះ «នឹងត្រូវលុបចោល»។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០។
    លោកស្រី គីម យ៉ូចុង ដែលមានមុខងារក្រៅផ្លូវការ ជាប្រធានការិយាល័យរបស់លោក គីម ជុងអ៊ុន បានចេញមកព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នេះតែម្តង។ នាឱកាសនោះ ស្រ្តីដ៏មានឥទ្ធិពលរបស់កូរ៉េខាងជើងរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «ប្រសិនបើសកម្មភាពបង្កប់ចេតនាដ៏អាក្រក់ទាំងនេះ នៅតែបន្តកើតឡើងនៅចំពោះមុខយើង ក្រោមលេសនៃសេរីភាពរបស់បុគ្គល និងសេរីភាពនៃការបញ្ចេញមតិទៀត នោះអាជ្ញាធរកូរ៉េខាងត្បូងត្រូវតែប្រឈម នឹងចំណាត់ការតបវិញដ៏អាក្រក់បំផុតនាពេលឆាប់ៗ»។
    ឆ្លើយតបនឹងការព្រមាននេះ លោក យ៉ូហ៍ សាងឃី (Yoh Sang-key) ដែលជាអ្នកនាំពាក្យក្រសួងបង្រួបបង្រួមកូរ៉េទាំងពីរ របស់កូរ៉េខាងត្បូង បានអំពាវនាវឲ្យបញ្ឈប់ប្រតិបត្តិការចែកខិត្តប័ណ្ណ ស្របតាមការព្រមានរបស់កូរ៉េខាងជើង ថ្បិតថាសកម្មភាពបោះខិត្តប័ណ្ណចូលតំបន់ព្រំដែនទាំងនេះ បង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើង ជាមួយកូរ៉េខាងជើង ហើយក៏អាចបង្កជាគ្រោះអន្តរាយ ដល់ទ្រព្យសម្បត្តិឯកជន និងបរិស្ថានផងដែរ។
    គួរបញ្ជាក់តាម លោកស្រី គីម យ៉ូចុង បានព្រមានថា ប្រសិនបើអាជ្ញាធរកូរ៉ខាងត្បូង នៅតែបន្តអនុញ្ញាតឲ្យសកម្មភាពចែកចាយខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើង ដោយក្រុមអ្នកនយោបាយរត់ចោលជួរកើតមានឡើងទៀតនោះ ទីក្រុងព្យុងយ៉ាងអាចនឹងដកខ្លួន ចេញពី កិច្ចព្រមព្រៀងយោធាទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាគម្រោងបើកតំបន់ឧស្សាហកម្មកេសុង (Kaesong) ព្រមទាំងបិទការិយាល័យទំនាក់ទំនងរួមគ្នា នៅតំបន់ព្រំដែនខាងជើងទៀតផង៕ អត្ថបទ freshnews







    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ