គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
Saturday, May 17.

Header Ads

k+news+sponsor
  • ព័ត៌មានថ្មីៗ

    ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតវត្ថុតាងគ្រឿងញៀន និងសម្ភារមួយចំនួននៅខេត្តឧត្តរមានជ័យ

    PicsArt_09-02-09.05.37
    PicsArt_08-31-02.06.53
    Untitled-1

    IMG_20200607_120157

    ឧត្តរមានជ័យ ៖ យ៉ាងហោចណាស់ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ព្រមទាំងដកហូតបានវត្ថុតាងគ្រឿងញៀន និងសម្ភារមួយចំនួនទៀត ក្នុងប្រតិបត្តិការបង្រ្កាបករណីចែកចាយ ប្រើប្រាស់ និងរក្សាទុកនូវសារធាតុញៀនខុសច្បាប់ នៅភូមិសុខសិរី ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅល្ងាចថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០។
    តាមរបាយការណ៍របស់សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ឲ្យដឹង នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០នេះថា ជនសង្ស័យ២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួន រួមមាន៖
    ទី១-ឈ្មោះ ឃាម ផានិត អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចារថ្មី ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ
    ទី២-ឈ្មោះ ឡុង ចំរើន អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រាំចាន ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
    ក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាង រួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន៦កញ្ចប់តូចធំ សម្ភារប្រើប្រាស់ និងវេចខ្ចប់មួយចំនួន និងម៉ូតូមួយគ្រឿង។ ករណីនេះ ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តនៅស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ៕
    fn-2020-06-07-11-33-05-0

    fn-2020-06-07-11-33-05-1


    Post Top Ad

    Post Bottom Ad

    Kangmeas
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ