អាកូនតិរច្ឆាន..!.ផឹកស៊ីស្រវឹងជេរបញ្ចោរម្ដាយថែមទាំងប្រើអំពើហឹង្សានឹងដុតផ្ទះបំភ្លេចបំផ្លាញទ្រព្យសម្បត្តិរបស់ម្ដាយ...
កៀនស្វាយ ៖ សមត្ថកិច្ចបានឲ្យដឹងថានៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២១:៣៥នាទី នៅចំណុចភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានករណីប្រើអំពើហិង្សានិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិខ្លួន បងក៏ដោយជនសង្សយ័ឈ្មោះ វ៉ាន់ តុលា ភេទប្រុស អាយុ៣៣ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ស្រី សុខឿន ភេទស្រី អាយុ ៥២ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ជាម្តាយបង្កើត)។
ដោយឈ្មោះ ស្រី សុខឿន ភេទស្រីដែលត្រូវជាម្តាយបង្កើតរបស់ជនសង្ស័យបានឃើញកូនប្រុសរបស់ខ្លួនឈ្មោះ វ៉ាន់ តុលា កំពុងផឹកស្រាម្នាក់ឯង នៅក្រោមផ្ទះម្តាយ ឃើញបែបនេះបានដើរទៅវត្តកោះប្រាស់ចាស់ ដើម្បីសុំស្នាក់នៅវត្តមួយយប់ ជៀសវាង កូនគាត់ផឹកស្រាស្រវឹងរករឿងគាត់និងធ្វើបាបគាត់។
ក្រោយមកឈ្មោះ វ៉ាន់ តុលា ពេលស្រវឹងស្រារកម្តាយខ្លួនមិនឃើញ ក៏បានរករឿងជេរបញ្ចោរអ្នកជិតខាង និងបានទៅរករឿង អ៊ុំស្រីឈ្មោះ ស្រី ថាញ់ ភេទស្រី អាយុ ៥៦ឆ្នាំ មានលំនៅភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ដែលកំពុងតែមានជំងឺ ហើយច្រានបណ្តាលអោយដួលផ្កាប់មុខទៅលើដី។
ពេលឈ្លោះជាមួយអ៊ុំស្រីរួចហើយ បានមកផ្ទះបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរួមមានចាន ឆ្នាំងបាយអគ្គិសនី អង្ករ គ្រែ និងបានដុតផ្ទះខ្លួនថែមទៀតផង តែដោយសារអ្នកជិតខាងឃើញទាន់ ក៏បាននាំគ្នាពន្លត់ភ្លើងទាន់ពេលវេលា បន្ទាប់មកជនសង្ស័យឈ្មោះ វ៉ាន់ តុលា បានដឹងថាម្តាយទៅដេកនៅវត្តកោះប្រាក់ចាស់ ខ្លួនបានទៅតាមរករឿងម្តាយដល់វត្តទៀត និងបានស្រែកឡូឡារករឿងព្រះសង្ឃពេញវត្តថែមទៀតផង ។
ដោយមានការមិនពេញចិត្តប្រជាពលរដ្ឋក៏បាននាំគ្នាសហការណ៍ជាមួយមេភូមិ និង ប្រជាការពារ ចាប់ឈ្មោះ វ៉ាន់ តុលា យកមកប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ ដើម្បីសួរនាំ និងអនុវត្តតាមនិតិវិធីច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ វ៉ាន់ តុលា បានសារភាពថាខ្លួនពិតជាបានប្រើអំពើហឹង្សារ និង បំផ្លិតបំផ្លាញទ្រព្យសម្បត្តិ ដុតផ្ទះរបស់ជនរងគ្រោះដែលជាម្តាយពិតប្រាកដមែន រួចជនសង្សយ័បានបញ្ជូនមកកាន់អធិការដ្ឋានស្រុកកៀនស្វាយដើម្បីបន្តរនិតិវិធី ។