អាណិតណាស់លោកអើយខ្លួនជាប់និងកង់រថយន្តហើយនៅបក់ដៃហៅគេអោយជួយរហូតដាច់ខ្យល់ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត០២គ្រឿង
ខេត្តកណ្តាល៖ ហេតុការណ៍គ្រោះថ្នាក់ចរចរណ៍ដ៏រន្ធត់មួយបានកើតឡើងកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០វេលាម៉ោង០៦:៣០នាទីព្រឹក លើកំណាត់ផ្លូវជាតិលេខ០៤ ស្ថិតនៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ចំនុចគីឡូម៉ែត្រ ២៥-២៦ បណ្តាលឲ្យស្លាប់ម្នាក់និងរងរបួសធ្ងន់ពីរនាក់។
ហេតុការណ៍បង្កដោយរថយន្តប្រភេទដឹកកម្មករ០១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានផ្លាកលេខ អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់មុនសមត្ថកិច្ចទៅដល់) បើកមកពីទិសដៅលិចទៅទិសកើត។
ប្រភពព័ត៌មានពីសមត្ថកិច្ចចរាចរណ៍ស្រុកអង្គស្នួល បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមាន ឈ្មោះ សាត រដ្ឋ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរតៃកុងឡានស្ទួច ទីលំនៅភូមិត្រពាំងជួន ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរម៉ូតូ០១គ្រឿងម៉ាកឌ្រីមសង c125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1BI -9837 និងម៉ូតូ០១គ្រឿងទៀតម៉ាកឌ្រីមសង ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ផល សុខភឿន (របួសធ្ងន់) ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល បានឌុបឈ្មោះ ហេង សីហា (របួសធ្ងន់) ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិឃុំជាមួយគ្នា ។
សាក្សីដែរបានឃើញហេតុការណ៍បានប្រាប់អ្នកសារព័ត៌មានអោយដឹងថា នៅថ្ងៃខែឆ្នាំនិងវេលាម៉ោងកើតហេតុខាងលើ មានរថយន្តដឹកដី០១គ្រឿង បើកបរឆ្លងកាត់ផ្លូវពីជើងទៅត្បូង លុះឆ្លងដល់ចំណែកផ្លូវខាងត្បូង ក៏មានរថយន្តនឹងម៉ូតូ ឈប់អោយឆ្លងជាធម្មតា ភ្លាមៗនោះក៏ស្រាប់តែមាន រថយន្ត ០១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ (ប្រភេទដឹកកម្មករ) ពណ៌ស គ្មានផ្លាកលេខ
បើកបុកពីក្រោយម៉ូតូ០២គ្រឿង ដែលកំពុងតែឈប់យ៉ាងពេញទំហឹង បោកផ្ទប់នឹងចំហៀងខាងស្ដាំ កង់ក្រោយរថយន្តដឹកដី ដែលឆ្លងផ្លូវ ហើយក៏ខ្ទៀតជនរងគ្រោះចូលខាងក្រោមរថយន្តដឹកដី ក៏កិនពេញកណ្តាលខ្លួនតែម្តង។ភ្លាមៗនោះដែរ ជនរងគ្រោះមុននិងស្លាប់បាត់បង់ជីវិត បានបក់ដៃហៅអោយប្រជាពលរដ្អ្នដែលនៅក្បែរកន្លែងកើតហេតុអោយជួយ តែជាអកុសល់មួយសន្ទុះក្រោយមកក៏បានស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។
ពាក់ព័ន្ធនិងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែលតៃកុងរថយន្តដឹកកម្មករនិងតៃកុងរថយន្តដឹកដីបានចុះរត់គេចខ្លួនមុនសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ។ តាមការសន្ឋិដ្ធាន ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីអ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយ (ប្រភេទដឹកកម្មករ) បើកបរខ្វះការប្រុងប្រយ័ត្ន។
ចំពោះសពកំលាំងជំនាញបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះមធ្យោបាយកម្លាំងជំនាញបាន យកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុក។(សម្រួលអត្ថបទដោត បាយ័ន មុខគុជ)