នាយកដ្ឋានរកឃើញថានេះជាប្រភេទបោកប្រាស់ (Scam) ស្រដៀងគ្នានឹងការបោកប្រាស់ call back
នាពេលថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានទទួលសារជាច្រើនពីប្រជាពលរដ្ឋ ទាក់ទងនឹងសារឈ្នះរង្វាន់ទូរសព្ទដែលពួកគេទទួលបាន។ សារបោកប្រាស់នោះ ត្រូវបានផ្ញើទៅកាន់ទូរសព្ទរបស់អ្នកប្រើប្រាស់ ដោយភ្ជាប់មកជាមួយនឹងតំណភ្ជាប់ ព្រមទាំងពាក្យបោកបញ្ឆោតថា “ឈ្នះរង្វាន់ទូរសព្ទមួយគ្រឿងដោយគ្រាន់តែ ចុចចូលទៅក្នុងតំណភ្ជាប់” របស់វេបសាយដោយប្រើស្លាកសញ្ញា (logo) របស់ក្រុមហ៊ុនពិតៗ ដែលបានបង្កើតឡើងដោយក្រុមបណ្តាញឧក្រិដ្ឋជន។
តាមការស្រាវជ្រាវបឋម នាយកដ្ឋានរកឃើញថានេះជាប្រភេទបោកប្រាស់ (Scam) ស្រដៀងគ្នានឹងការបោកប្រាស់ call back ដែលទាមទារឱ្យជនរងគ្រោះយកលេខទូរសព្ទរបស់ខ្លួនតេទៅលេខក្រៅប្រទេសមួយចំនួននោះ ដែលបញ្ហានេះក៏ធ្លាប់បានកើតឡើងក្នុងប្រទេសកម្ពុជាយើងរួចមកហើយ។
ជាមួយការបោកប្រាស់នេះ អ្នកប្រើប្រាស់នឹងត្រូវខាតបង់លុយជាច្រើននៅពេលដែលពួកគេបានយកលេខទូរសព្ទរបស់ខ្លួនតេទៅលេខនោះ ដោយសារតម្លៃសេវាគឺមានតម្លៃថ្លៃ និងកាត់ពីគណនីទូរសព្ទជនរងគ្រោះដោយស្វ័យប្រវត្តិ។ លេខទូរសព្ទដែលតម្រូវឱ្យតេទៅនោះ គឺមានក្បាលលេខ (+216) មកពីប្រទេសទុយនីស៊ី។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមណែនាំប្រជាពលរដ្ឋទាំងអស់កុំជឿលើការបោកបញ្ឆោតដោយ ការឈ្នះរង្វាន់ ការលក់ទំនិញថោកក្រោមតម្លៃទីផ្សារ...។ល។ ហេតុដូច្នេះហើយសូមកុំចុចលើតំណភ្ជាប់ដែលបានផ្ញើចូលក្នុងទូរសព្ទ ដែលលោកអ្នកមិនបានស្នើសុំ ព្រោះតំណទាំងនោះអាចភ្ជាប់មកជាមួយវេបសាយដែលមានផ្ទុក Adware។ Adware គឺជាមេរោគដែលអាចផ្សព្វផ្សាយពាណិជ្ជកម្មរញ៉េរញ៉ៃ ព្រមទាំងអាចលួចយកលេខសម្ងាត់បានថែមទៀតផង៕