បុរសម្នាក់លោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វា បណ្តាលឲ្យសន្លប់ស្តូកស្តឹងក្នុងទឹកបង្កឲ្យមានការភ្ញាក់ផ្អើល
ភ្នំពេញ ៖ កាលពីនៅវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ បុរសម្នាក់មានវិបត្តិក្នុងចិត្តជាខ្លាំង បានជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វាបណ្តាលឲ្យសន្លប់ស្តូកស្តឹងនៅក្នុងទឹកទន្លេ តែត្រូវបានបងប្អូនប្រជានេសាទហែលទឹកទៅជួយស្រង់មកលើគោកវិញរួចផុតពីសេចក្ដីស្លាប់ និងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នៅចំណុចរង្វង់មូលកួចកាណុងជ្រោយចង្វា ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
បុរសនេះមានឈ្មោះ ហឿន អាយុជាង៣០ឆ្នាំ មុខរបរជាចុងភៅ ស្នាក់កន្លែងធ្វើការ បានជិះម៉ូតូមួយគ្រឿងម៉ាក អាយខន ពណ៌ផ្កាឈូក ស្លាកលេខភ្នំពេញ 1AG-3747 មកលើស្ពានជ្រោយចង្វាថ្មី ក៏ធ្វើសកម្មភាពលោតចូលទៅក្នុងទឹកទន្លេដោយបន្សល់ទុកម៉ូតូនៅលើស្ពានចោល ទើបបង្កឲ្យមានការភ្ញាក់ផ្អើលស្រែកឆោឡោពីប្រជាពលរដ្ធដែលឃើញឮសូរដល់បុរសម្នាក់ឈ្មោះ ម៉ូវ វម អាយុ៣៧ឆ្នាំ ស្នាក់នៅផ្ទះជួលក្បែរច្រាំងទន្លេ ហែលទឹកទៅជួយស្រង់យកបុរសនោះមកលើគោកវិញ និងជួយធ្វើចលនា រហូតដល់បុរសនោះដឹងខ្លួនវិញ។
បុរសរងគ្រោះឈ្មោះ ហឿន នេះបានត្រឹមអង្គុយយំរៀបរាប់យ៉ាងខ្លីទាំងទឹកភ្នែកថា “ជំពាក់លុយគេអាចរកសងគេថ្ងៃណាក៏បានដែរ តែបើជំពាក់កម្មគេគឺពិបាករស់ណាស់”៕