សម្រេចផ្អាកការដ្ឋានសាងសង់មួយកន្លែង ដែលធ្វេសប្រហែសបណ្តាលអោយដាច់ខ្សែរជណ្តើរយោង បង្កអោយមានមនុស្សស្លាប់បាត់បង់ជីវិត
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ០២កេីត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១០ និង ៣០នាទី ដោយអនុវត្តន៍តាមប្រសាសន៍ដឹកនាំផ្ទាល់របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំក្រុមការងារចម្រុះខណ្ឌ ចុះផ្អាកដ្ឋានសាងសង់ ស្ថិតនៅផ្លូវលេខ២០០ ភូមិ០៦ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានធ្វេសប្រហែសបណ្តាលឲ្យកម្មករគ្រោះថ្នាក់បាត់បង់ជីវិតចំនួន ០១នាក់ និង រងរបួសធ្ងន់ ០១នាក់ បានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ។
ក្រុមការងារបានសម្រេចដូចខាងក្រោម្រោម :
១ - ផ្អាកការដ្ឋានសាងសង់ជាបណ្ដោះអាសន្ន ។
២ - ម្ចាស់ការដ្ឋាន ត្រូវដោះស្រាយសំណងរដ្ឋប្បវេណីដល់គ្រួសារសព និងគ្រួសារអ្នករងរបួសធ្ងន់ឲ្យបានចប់សព្វគ្រប់ជាមុនសិន ។
៣ - មិនអនុញ្ញាតឲ្យក្រុមជាង និងកម្មករស្នាក់នៅក្នុងការដ្ឋានក្នុងអំឡុងពេលផ្អាកការសាងសង់បណ្តោះអាសន្ននេះឡើយ ។
៤ - ត្រូវរៀបចំប្រព័ន្ធសុវត្ថិភាពការដ្ឋានឡេីងវិញឲ្យបានត្រឹមត្រូវ ។
៥ - បន្ទាប់ពី ម្ចាស់ការដ្ឋានបានអនុវត្តតាមចំណុចទី១ ទី២ ទី៣ និងទី៤ ខាងលេីបានចប់សព្វគ្រប់ហេីយ ម្ចាស់ការដ្ឋានសំណង់ ត្រូវដាក់ពាក្យស្នេីសុំពីរដ្ឋបាលខណ្ឌដូនពេញ ។