កូនតិរច្ឆានវាយឪពុកដួលសន្លប់...ពេលអ្នកជិតខាងចូលជួយកាប់ទាំងអ្នកជួយបណ្តាលឲ្យរងរបួស ៣នាក់ស្រុកសំរោងទង
កំពង់ស្ពឺ ៖ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិត្រពាំងខ្យង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ តាមសម្តីឈ្មោះ យ៉ិន ភ័ក្រ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិត្រពងខ្យង ឃុំរលាំងគ្រើល បានប្រាប់បណ្ដាញសារព័ត៌មានថាកាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះថា មុនកើតហេតុគាត់និងមិត្តភក្តិឈ្មោះ តាត់ គឹមឈិន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិស្រូល ឃុំរលាំងគ្រើល និងឈ្មោះ សេត រុំ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិចំការបុស្ស ឃុំរលាំងគ្រើល។ បាននាំគ្នាហូបចុកតិចតួចនិយាយគ្នាលេង ស្រាប់តែឃើញឈ្មោះ ហ៊ុល រ៉ូ វាយឪពុកឈ្មោះ សួង ឆែម អាយុ៦២ឆ្នាំបណ្តាលឲ្យសន្លប់ បន្ទាប់មកស្ត្រីឈ្មោះ ទ្រី រ៉េន ត្រូវជាប្រពន្ធបានហៅអោយជួយប្តីគាត់ផង ទើបពួកគាត់បានស្ទុះទៅជួយលើកឈ្មោះ ឆែម តែបែរជាត្រូវឈ្មោះ ហ៊លរំ និង ហ៊លរ៉ូ ជាកូន ស្ទុះមកវាយនិងកាប់ពួកគាត់បណ្តាលអោយរងរបួសទៅវិញ។
បុរសដដែលបានបន្តថាក្រោយពីកើតហេតុពួកគាត់បានទូរសព្ទ័រាយការណ៍ទៅលោកអធិការរងស្រុកឈ្មោះ ប៉ែន ចំរើន ឲ្យជួយសម្របសម្រួល ក្រោយពីសមត្ថកិច្ចមកដល់ក៍សួរនាំទាំងសងខាងស្រាប់តែលឺឈ្មោះ ហ៊លរំ ស្រែកជេរប្រមាថសមត្ថកិច្ចព្រមទាំងគំរាមសមត្ថកិច្ចថា (អាងស័ក្តិ៤ ចង់អស់ស័ក្តិនិងមែន ចង់អោយអញកាប់ហ្អែងថែមមួយទៀតឬ)។គាត់បន្ថែមថាដោយយប់ជ្រៅពេកមិនមានអី្វជិះពួកគាត់ក៏និយាយអង្វរពឹងលោកអធិការរងអោយជួយដឹកទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិរលាំងគ្រើលនិងទៅមន្ទីរពេទ្យដើម្បីព្យាបាល។
គ្រានោះជនរងគ្រោះក៏បានទៅសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្ត ចំណែកជនសង្ស័យសម្ថកិច្ចចាប់ខ្លួននិងកសាងសុំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនិតិវិធី៕