លោក ស៊ុត ខុន អភិបាលស្រុក បានអញ្ជើញអមដំណើរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា
លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក អញ្ជើញអមដំណើរឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មាធិការទី២ នៃរដ្ឋសភា ដឹកនាំគណប្រតិភូចុះសិក្សាស្វែងអំពីដំណើរ និងការអនុវត្តការងារមួយចំនួន របស់ច្រកទ្វារអន្តរជាតិភ្នំដិន។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កេីត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ លោក តឹក តុងលីម ប្រធានក្រុមប្រឹក្សាស្រុក លោក ស៊ុត ខុន អភិបាលស្រុកគិរីវង់ បានអញ្ជើញអមដំណើរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ឯកឧត្តមអនុប្រធានគណៈកម្មការ និងលោកជំទាវលេខាធិការគណៈកម្មការ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាគណៈកម្មការ ឯកឧត្តម វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឯកឧត្តម អ៊ុក សារាវុធ អគ្គសវនកររងនៃអាជ្ញាធរសវនកម្មជាតិ អញ្ជើញជួបប្រជុំ និងពិភាក្សាការងារជាមួយ លោក ឈួ សុធា អភិបាល រងខេត្តតាកែវ តំណាង ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត រួមជាមួយ សមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូបផងដែរ ដើម្បីសិក្សាស្វែងអំពីដំណើរ និងការអនុវត្តការងារមួយចំនួន របស់ច្រកទ្វារអន្តរជាតិភ្នំដិន។
ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានថ្លែងការកោត សរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ ថ្នាក់ ដែលបានខិតខំបំពេញភារកិច្ចតាមជំនាញរៀងៗខ្លួន ហើយគោលបំណងនៃការចុះបំពេញបេសកកម្ម គឺដើម្បីក្តាប់សភាពការណ៍ទូទៅ បញ្ហាប្រឈម និងទិសដៅរបស់ខេត្ត ព្រមទាំងស្ថាប័នពាក់ព័ន្ធដែលទាក់ទងការទទួលខុសត្រូវ លើវិស័យទទួល បន្ទុករួមមាន ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មរបស់គណៈ កម្មការទី២ នៃរដ្ឋសភា ពិសេសស្វែងយល់ពីបញ្ហាប្រឈមនៃការរីករាលដាលជំងឺកូវីដ-១៩៕