ក្មេងប្រុសម្នាក់ដែលជាជនជាតិបរទេសត្រូវធ្លាក់ពីលើអគារជាន់ទី៦ស្លាប់ភ្លាមៗ នៅនឹងកន្លែងក្នុងខណ្ឌចំការមន
ភ្នំពេញ ៖ ហេតុការណ៍មួយបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០:៣០នាទីយប់ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ក្មេងប្រុសជាជនជាតិបរទេសម្នាក់បានធ្លាក់ពីលើអគារស្លាប់យ៉ាងអាណោចអាធ័ម នៅចំណុចអគារខុនដូរ The Penthouse Condo តាមបណ្តោយផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សពក្មេងប្រុសជនរងគ្រោះនេះ អាយុប្រហែល១០ឆ្នាំជាង ជាជនជាតិបរទេស ។
តាមការបង្ហើបពីសន្តិសុខបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់កំពុងឈរយាមនៅទីតាំងនេះ លុះមកដល់វេលាកើតហេតុស្រាប់តែជនរងគ្រោះបានធ្លាក់ពីលើអគារជាន់ទី៦ ស្លាប់យ៉ាងអាណោចអាធ័មដោយមិនដឹងពីមូលហេតុ។
ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចមិនទាន់បញ្ជាក់ថាជាករណី អ្វីនោះទេ៕ (ព័ត៌មានបឋម)