ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តែងការសោកស្តាយ ព្រមទាំងចាត់មន្ត្រីចូលរួមរំលែកទុក្ខ និងឧបត្ថម្ភដល់ជនរងគ្រោះចំនួន ៩នាក់ ក្នុងឧបទ្ទវហេតុបាក់ដងសន្ទូច
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តែងការសោកស្តាយ ព្រមទាំងចាត់មន្ត្រីចូលរួមរំលែកទុក្ខ និងឧបត្ថម្ភដល់ជនរងគ្រោះចំនួន ៩នាក់ ក្នុងឧបទ្ទវហេតុបាក់ដងសន្ទូច ស្ទូចផ្ទាំងបេតុង នៅក្នុងការដ្ឋានសំណង់អគារមួយកន្លែងក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងឧបទ្ទវហេតុបាក់ដងសន្ទូច ហេីយធ្លាក់ផ្ទាំងបេតុងសង្កត់លេីមនុស្ស បណ្តាលឱ្យមានអ្នកស្លាប់ ៥នាក់ និងរងរបួសធ្ងន់-ស្រាល ៤នាក់ នៅក្នុងការដ្ឋានសំណង់អគារមួយកន្លែង ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២០កន្លងទៅនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែងជាមួយក្រុមគ្រួសារជនរងគ្រោះទាំងអស់ ព្រមទាំងបានចាត់មន្ត្រីក្រោមឱវាទចូលរួមរំលែកទុក្ខ និងចូលបុណ្យសពជនរងគ្រោះដែលបានធ្វើបុណ្យនៅស្រុកកំណើត និងចុះសួរសុខទុក្ខ នាំយកអំណោយផ្តល់ជូនអ្នករងរបួសដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងនៅគេហដ្ឋានផងដែរ។
ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ជួបសួរសុខទុក្ខជាមួយក្រុមគ្រួសារអ្នករងរបួសធ្ងន់ ១នាក់ ដែលបានដឹកបញ្ជូនមកព្យាបាលរបួសនៅមន្ទីរពេទ្យព្រះកុសុមៈ រាជធានីភ្នំពេញ និងផ្តល់អំណោយមនុស្សធម៌ កាលពីថ្ងៃសុក្រ ទី ១៤ ខែសីហា ឆ្នាំ២០២០។
ចំណែកឯ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃសៅរ៍ ទី ១៥ ខែសីហា ឆ្នាំ២០២០នេះ បានអញ្ជេីញចូលរួមបុណ្យសពជនរងគ្រោះចំនួន ៤នាក់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងចុះសួរសុខទុក្ខ អ្នករងរបួសធ្ងន់ ១នាក់ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន (មន្ទីរពេទ្យខេត្តបន្ទាយមានជ័យ), អ្នករងរបួសស្រាល ១នាក់ នៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត និងអ្នករងរបួសស្រាល ១នាក់ទៀត សម្រាកព្យាបាលនៅគេហដ្ឋាន។
រីឯ លោកវេជ្ជ. អ៊ុយ សំអុន នាយករងនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជេីញចូលរួមបុណ្យសពជនរងគ្រោះ ១នាក់ (កំពុងមានផ្ទៃពោះ ៨ខែ) នៅភូមិស្វាយជួរ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម កាលពីថ្ងៃសុក្រ ទី ១៤ ខែសីហា ឆ្នាំ២០២០ ម្សិលម៉ិញនេះ។
ក្នុងឱកាសនោះ គណៈប្រតិភូទាំងអស់ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើរំលែកទុក្ខយ៉ាងក្រៀមក្រំ និងក្តីសោកស្តាយយ៉ាងក្រៃលែង ចំពោះឧបទ្ទវហេតុខាងលើដែលបណ្តាលឱ្យមានសោកនាដកម្មដ៏ធ្ងន់ធ្ងរនេះ។ ទន្ទឹមនឹងនេះ គណៈប្រតិភូ បានផ្តាំផ្ញើដល់អ្នករងរបួសទាំងអស់ សូមអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ ថែទាំសុខភាពឱ្យបានល្អ និងជូនពរឆាប់បានជាសះស្បើយឡើងវិញ ព្រមទាំងបួងសួងដល់វិញ្ញាណក្ខន្ធសព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជា បានចូលរួមបុណ្យសពទាំង ៥រូប ដោយគ្រួសារសពនីមួយៗ ទទួលបានគ្រឿងឧបភោគបរិភោគ និងបច្ច័យចំនួន ៥លានរៀល។ ឧបត្ថម្ភដល់អ្នករងរបួសធ្ងន់ ២នាក់ ក្នុងម្នាក់ៗ ថវិកា ៥លានរៀល និងឃីតអ្នកជំងឺ ១ឃីត។ ឧបត្ថម្ភដល់អ្នករងរបួសស្រាល ២នាក់ ក្នុងម្នាក់ៗ ថវិកា ២លានរៀល និងឃីតអ្នកជំងឺ ១ឃីត៕