ខារ៉ាអូខេមួយកន្លែងទៀតហើយ នៅស្រុកកែវសីមាយីហោ (កាឡាក់សីធូ) ត្រូវបានសមត្ថកិច្ចនគរបាលបង្រ្កាប
ខេត្តមណ្ឌលគិរី៖ ដោយបានទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោឡោយ សុខា ស្នងការ នៃស្នងការរដ្ឋាននគរបាលខេត្តមណ្ឌលគិរី នាយប់ថ្ងៃទី១២ខែ សីហា ឆ្នាំ២០២០វេលាម៉ោង២២នឹង០០នាទី លោកស្រីឧត្តមសេនីយត្រី ហួន គឹ ស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងលោក វរសេនីយ៍ទោហេង អ៊ួង អធិការនគរបាលស្រុកកឍែវសីមា ដឹកនាំកម្លាំងចុះបង្រាបទីតាំងខារ៉ាអូខេយីហោកាឡាក់សីធូ ឋិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
ក្នុងការចុះបង្រ្កាបទីតាំងខារ៉ាអូខេខាងលើ សមត្ថកិច្ចបានធ្វើការដកហូតសម្ភភារមួយចំនួនរួមមាន ទី១ថាច់ចុចបទចំរៀងចំនួន០៣គ្រឿង ទី២-ម៉ៃក្រូហ្វូនចំនួន ០៤គ្រឿង ទី៣-ក្បាលអ៊ីហ្វិចចំនួន០៣គ្រឿង និងទី៤-អំភ្លីចំនួន០៣គ្រឿង សម្ភារៈទាំងនេះសមត្ថកិច្ចជំនាញបានយកមករក្សាទុកនៅការិល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការរដ្ឋាននគរបាលខេត្ត។
ការចុះប្រតិបត្តិការបង្រ្កាបនេះ លោកស្រីឧត្តមសេនីយ៍ត្រីហួន គឹមហេង បានឱ្យដឹកថា កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន និងកម្លាំងអអិការរដ្ឋាននគរបាលស្រុកកែវសីមា កម្លាំងមានចំនួន ១២នាក់ បានលបឆ្មក់ចូលបង្រ្កាបជាក់ស្តែង ឃើញមាននារីបំរើសេវាខាអូរខេនៅយីហោកាឡាក់សីធូមានចំនួន ៨នាក់ នឹងមានអនីតិជនអាយុក្រោម ១៨ ឆ្នាំមួយនាក់ និងរឹបអូសបានសម្ភារដែលបំរើឱ្យសេវាខារាអូខេមួយចំនួន។
លោកស្រីស្នងកររងបានឱ្យដឹងបន្ថែមថា ស្របពេលដែលជម្ងឺកូវីដ១៩ នៅតែមានវត្តមានក្នុងប្រទេសកម្ពុជាគ្រប់សេវាកម្មខារ៉ាអូខេ ខ្លឹបកំសាន្តដែលមានប្រមូលផ្តុំមនុស្សច្រើនទាំងអស់នៅក្នុងខេត្តមណ្ឌលគិរី ត្រូវផ្អាកសកម្មភាព ដើម្បីអនុវត្តទៅតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដានជំងឺកូវិដ១៩ក្នុងនោះដែលមន្ទីរទេសចរណ៍ បានសហការជាមួយអាជ្ញាធរមូលដ្ឋានស្រុកចុះបិទបំរាមមិនអនុញ្ញាតឲ្យបម្រើការ៉ាអូខេឡើយ៕