ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារដោះស្រាយករណីរោងចក្រឌីកនើធី និងអេខូបេស ហ្វេកធើរី។
រសៀលថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្តម ទេស រុក្ខាផល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ក.ប និងជាប្រធានគណៈកម្មាការចម្រុះបានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មការចម្រុះដោះស្រាយករណីក្រុមហ៊ុន ឌីកនើធី នីតធីង និងអ៊ីខូបេស ហ្វេកធើរី នៅសាលប្រជុំសាលាខេត្តកណ្តាល។
កិច្ចប្រជុំនារសៀលនេះមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម នៃ ចារី អភិបាលរងខេត្ត ឯកឧត្តម អ៊ូ រតនា អគ្គលេខាធិការរង អ.គ.ក.ប លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល មេធាវីតំណាង គ.ក.ប លោកប្រធាន អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល លោកនាយករងរដ្ឋបាលខេត្ត លោក លោកស្រីនាយកទីចាត់ការចំណុះរដ្ឋបាលខេត្តពាក់ព័ន្ធ លោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកអភិបាលរងក្រុងតាខ្មៅ និងមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួន៕