ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះព្រះសីហនុ អមដំណើរដោយ លោកឧត្តមសេនីយ៌ទោជួន ណារិន្ទ ស្នងការនគរបាលខេត្ត រំដោះអ្នកទេសចរណ៏ ជាង៦០០នាក់ ដែលជាប់គាំងនៅលើកោះរ៉ុង បានត្រឡប់មកដីគោកក្រុងព្រះសីហនុវិញ
ព្រះសីហនុ ៖ នៅរសៀលថ្ងៃ០៤ ខែសីហា ឆ្នាំ២០២០នេះ អជ្ញាធររដ្ឋបាលខេត្តព្រះសីហនុប្រើប្រាស់អូប៊រ័ដែរមានល្បឿនលឿននិងមានសុវត្ថិភាព សហការពីវិសយ័ឯកជន ដឹករំដោះអ្នកទេសចរណ៏ ជាង៦០០នាក់ ដែលជាប់គាំងនៅលើកោះរ៉ុង បានត្រឡប់មកដីគោក ក្រុងព្រះសីហនុវិញ ក្រោយឃើញចន្លោះពេលធាតុអាកាសធូរស្រាលបន្តិច។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះព្រះសីហនុ អមដំណើរដោយលោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទស្នងការនគរបាលខេត្ត លោកវរសេនីយ៌ឯក ឌឹម សំបូរ ប្រធានអង្គភាពនគរបាលបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ និងមន្ត្រីអង្គភាពពាក់ពន្ធ័បានអញ្ជើញទៅពិនិត្យនិងទទួលភ្ញៀវទេសចរណ៍ដែលត្រឡប់មកពីកោះរ៉ុង ដោយផ្ទាល់នៅចំណតផែរ៉ូយ៉ាល់ ជិតកំពង់ផែក្រុងព្រះសីហនុ ក្នុងនោះក៏មានក្រុមគ្រូពេទ្យពីមន្ទីរពេទ្យបង្អែកខេត្តមកពិនិត្យសុខភាពនិងរង់ចាំជួយសង្គ្រោះផងដែរ។
អ្នកទេសចរណ៏ច្រើនរយនាក់បានធ្វើដំណើរទៅលេងកោះរ៉ុង មុនថ្ងៃដែលមានភ្លៀង ខ្យល់និងរលកខ្លាំង ក្រោយមកបានជាប់គាំងនៅលើកោះមិនអាចត្រឡប់មកវិញបាន ក្រោយតំបន់សមុទ្ររងនូវឥទ្ធិពលព្យុះទី៣ (ស៊ីនឡាគូ)។ ដោយពិនិត្យឃើញថានៅថ្ងៃទី០៤ ខែសីហានេះ ចន្លោះពេលធាតុអាកាសធូរស្រាលបន្តិចក្នុងពេលរសៀលទើប រដ្ឋបាលខេត្តចាត់វិធានការ ជួយដោះស្រាយដឹកយកបងប្អូនអ្នកទេសចរណ៍ទាំងអស់នោះ មកកាន់ដីគោកក្នុងក្រុងព្រះសីហនុវិញ និងថាដំណើរការនេះប្រកបដោយសុវត្ថិភាព៕