សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ទទួលអំណោយមនុស្សធម៌ជាថវិកា ពីសប្បុរសជននានា ដើម្បីជួយជនរងគ្រោះ និងជនងាយរងគ្រោះក្នុងខេត្តកណ្ដាល..
ខេត្តកណ្តាល ៖ ដើម្បីចូលរួមនិងគាំទ្រជាមួយសកម្មភាពមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្កកណ្ដាល នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសប្បុរសជននានា បាននាំយកអំណោយមនុស្សធម៌ ជាថវិកា និងអង្ករ ដើម្បីជួយជនរងគ្រោះនិងជនងាយរងគ្រោះក្នុងខេត្កកណ្ដាល។
ក្នុងកំឡុងពេលផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩ និងក្នុងគោលបំណងចូលរួមអបអរសាទរខួបទី១៥៧ នៃទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ០៨ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ " ខ្ញុំ ស្រលាញ់ សន្តិភាព និងកាកបាទក្រហមកម្ពុជា " ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅទីស្នាក់ការសាខាកាកបាទក្រហមខេត្តកណ្តាល។
ស្ថិតក្នុងបរិយាកាសដ៏សែនរីករាយនេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសប្បុរសជននានា ដែលបានបរិច្ចាគនូវទ្រព្យសម្បត្តិ ធនធានផ្ទាល់ខ្លួនជួយឧបត្ថម្ភជូនសាខាកាកបាទក្រហមកម្ពុជាខេត្តនៅពេលនេះ ហើយឯកឧត្ដម សូមសន្យាថា សាខាកាកបាទក្រហកម្ពុជាខេត្ត នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ក្នុងការជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗនៅក្នុងខេត្ត ដោយមិនមានការរើសអើងពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ គឺទីណាមានកាលំបាក ទីនោះមានកាកបាទក្រហកម្ពុជា ដោយស្របតាមគោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមកម្ពុជា។
សូមបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌ជាថវិកា រួមមាន មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថវិកាចំនួន ២៧,៨២៥ដុល្លារ ឯកឧត្តម ច័ន្ទ សារុន និងលោកជំទាវ សុខ កែវ ថវិកា ១០០០ដុល្លារ និងលោក គីម ណារ៉ាត់ ថវិកា ៥លានរៀល និងអង្ករ១តោន។