កម្លាំងសមត្ថកិច្ចនៃអធិការខណ្ឌច្បារអំពៅចុះបង្ក្រាបទីតាំងលេងល្បែងមួយកន្លែងនៅចំណុចក្រោយផ្សារច្បារអំពៅ
ភ្នំពេញ ៖ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ០៤:៣០នាទីល្ងាច កម្លាំងសមត្ថកិច្ចនៃអធិការខណ្ឌច្បារអំពៅ បានចុះបង្ក្រាបទីតាំងលេងល្បែងមួយកន្លែង នៅចំណុចក្រោយផ្សារច្បារអំពៅ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្រោយពីប្រជាពលរដ្ឋរាយការណ៍ថានៅចំណុចក្រោយផ្សារច្បារអំពៅ មានល្បែងស៊ីសង ខុសច្បាប់ ដែលជាបញ្ហាអសន្តិសុខ ភ្លាមៗនោះលោកវរៈសេនីយ៍ឯក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ លោកវរៈសេនីយ៍ត្រី គាន់ ឌីណា អធិការរងទទួលផែនយុត្តិធម៌ បានដឹកនាំកម្លាំងនៃអធិការដ្ឋាន ចុះបង្ក្រាបទីតាំង និងចាប់យកវត្ថុតាំងមួយចំនួន និងបានហៅម្ចាស់ផ្ទះមកធ្វើកិច្ចសន្យា ដើម្បីអប់រំមិនឲ្យមានការលេងល្បែងស៊ីសងទៅមុខទៀត។
លោកអធិការបានបន្ត និងណែនាំដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានថា សូមចូលសហការ ជាមួយ មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច ទាំងអស់គ្នា ដើម្បី ជួយលុបបំបាត់ រាល់ល្បែងស៊ីសង គ្រប់ប្រភេទ ដែលមាននៅក្នុងមូលដ្ឋាន ដើម្បីចូលរួមអនុវត្ត គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព។