ចាប់ខ្លួនជនសង្ស័យពីបទឆបោក លក់វត្ថុសាកសិទ្ធ សំរិទ្ធគោបា អោយជនរងគ្រោះបានលុយ ១៦មុឺនដុល្លារ
ភ្នំពេញ ៖ ជនរងគ្រោះមានជំនឿ តែទីបំផុត ! ការឆបោកគេ៥នាក់លក់វត្ថុស័ក្តិសិទ្ធិសំរឹទ្ធិគោបា បានលុយជិត១៦ម៉ឺនដុល្លារ ចុងក្រោយជាប់ខ្នោះសមត្ថកិច្ចបានដូចបំណង។
បង្ក្រាបជាក់ស្តែងករណីឆបោក (លក់វត្ថុស័ក្តិសិទ្ធិគោបា) ត្រង់ចំណុច ភូមិត្រពាំងជ្រៃ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ រិន សុភ័ក្រ្ត ហៅ រិន សារ៉េត (រ៉ា) ពាក់ព័ន្ធករណី ឆបោក (លក់វត្ថុស័ក្តិសិទ្ធិ គោបា) ដើម្បីយកមកសាកសួរ នៅការិយាល័យជំនាញ ។
តាមចម្លើយរបស់ឈ្មោះ រិន សុភ័ក្ត្រ ហៅ រិន សារ៉េត បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆបោក យកប្រាក់ពីជនរងគ្រោះ ភេទប្រុស អាយុ ៦២ឆ្នាំ ជនជាតិខ្មែរ ចំនួន ១០០,០០០$ (ដប់ម៉ឺនដុល្លារអាមេរិក) ប្រាកដមែន ។
សមត្ថកិច្ចបន្តថាសំភារៈចាប់យករួមមាន៖
-រថយន្ត ០១គ្រឿង ម៉ាក Lexus RX 300 ផលិតឆ្នាំ១៩៩៨ ពណ៌ទឹកមាស ពាក់ស្លាកលេខ កំពង់ចាម 2C-2324។
-ទូរស័ព្ទ ០៣គ្រឿង ទី១.ម៉ាកណូគៀ ចុចពិលពណ៌ខ្មៅ ០១គ្រឿង និងទូរស័ព្ទម៉ាក SAMSUNG ចំនួន០២គ្រឿង
-លោហៈធាតុ ពណ៌ខ្មៅ (រូបកូនគោ) ដាក់ក្នុងប្រអប់ពណ៌ខ្មៅចំនួន០១។
-គាថា រុំស្កុតចំនួន០១។
-ប្រេងសម្រាប់លាបវត្ថុ (កូនគោពណ៌ខ្មៅ)។
-ក្រណាត់ស។
-ឈើគូសមួយចំនួនធំ។
-គាថា ស្លឹករឹត ចំនួន០១។
-ឯកសារពាក់ព័ន្ធ នឹងការទិញលក់វត្ថុបុរាណមួយចំនួន។
បច្ចុប្បន្នជនជងស្ស័យនេះត្រូវបានការិយាល័យជំនាញបានសាកសួរ និងកសាងសំណុំរឿងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី។
គួររំលឹកដែលថាកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លោក វរសេនីយ៍ឯក ព្រំ សារឿន នាយការិយាល័យអនុវត្តដីកា បានធ្វើការឃាត់ខ្លួនឈ្មោះ សៀវ សុខនឿន ភេទប្រុស អាយុ ៤១ឆ្នាំ តាមបណ្តឹងរបស់ជនរងគ្រោះចំនួន ០៥នាក់ ក្នុងករណីឆបោកប្រាក់ចំនួន159,500$ (ដប់ប្រាំម៉ឺនប្រាំបួនពាន់ប្រាំរយដុល្លារអាមេរិក)ឆបោកលក់សំរឹទ្ធិគោបា។
ក្រោយពីធ្វើការសាកសួរ ឈ្មោះ ស៊ីវ សុខនឿន បានសារភាពថា ខ្លួនរួមជាមួយបក្ខពួកឈ្មោះ រិន សុភ័ក្ត្រ ហៅ រិន សារ៉េត ពិតជាបានប្រព្រឹត្តករណី ឆបោកប្រាក់ ពីជនរងគ្រោះទាំង ០៥នាក់ខាងលើប្រាកដមែន ។
សម្ភារ:ដកហូតរួមមាន ៖
១.ក្រឡពណ៌ក្រហមចំនួន០២, ខ្សែកអំបោះចំនួន០២ខ្សែ
២.ទូរដែកចំនួន០១, ក្រឡទឹកចំនួន០១, អំបោះឆៅចំនួន១ដុំ ក្រោយពីការសួរនាំឈ្មោះ ស៊ីវ សុខនឿន រួចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជូនជនសង្ស័យឈ្មោះ ស៊ីវ សុខនឿន ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់មកនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ លោក ឡុង វណ្ណា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនឈ្មោះ ស៊ីវ ស៊ីនឿន នៅពន្ធនាគារមណ្ឌលអប់រំកែប្រែទី១ (ម១) ។
លុះដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលដីកាចាត់ឲ្យស៊ើបសួរជំនួសលេខ ៤៤១ ព្រទ ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ របស់លោក ស៊ លីនណា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ឲ្យរកសាវតាជាតិរបស់ឈ្មោះ រិន សារ៉េត ហៅ រិន សុភ័ក្ត្រ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ដើម្បីបន្តការសាកសួរទៅតាមនិតិវិធីច្បាប់៕