លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានី បានអញ្ជើញបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអគារនេះ មកប្រជុំផ្សព្វផ្សាយ ដើម្បីរិះរកដំណោះស្រាយឱ្យបានសមស្រប ជៀសវាងបាននូវហានិភ័យផ្សេងៗ
ភ្នំពេញ ៖ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកឃួង ស្រេង អភិបាលនៃខណៈអភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីប្រជាពលរដ្ឋដែលស្នាក់នៅអគារនេះ ប្រមាណជិត១០០នាក់។
គួររំលឹកថា៖កាលពីថ្ងៃទី៥ ខែកក្ដដាកន្លងទៅ មានករណីបំណែកអគារចាស់ខាងលើបានធ្លាក់លើរថយន្តអ្នកដំណើរម្ដងរួចហើយដែលជាការព្រួយបារម្ភ។
ក្នុងនោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា អគារអង្គរមានជ័យដែលមានទីតាំងនៅទល់មុខអតីតអគារពាណិជ្ជកម្មប៊ីអេសBS នៅកាច់ជ្រុង មហាវិថីព្រះមុនីវង្ស កែងនិងមហាវិថីកម្ពុជាក្រោម ក្នុងសង្កាត់មនោរម្យ ខណ្ឌ ៧មករា គឺជាអគារចាស់ទ្រុឌទ្រោម មានអាយុកាល ៧០ឆ្នាំហើយ មិនអាចបន្តរស់នៅបានទៀតទេ ដោយវាអាចនឹងកើតមានឡើងនូវហានិភ័យខ្ពស់ ដោយយក្សថាហេតុ។
ដោយមើលឃើញពីស្ថានភាពនៃការគ្រោះថ្នាក់នេះ ទើបអាជ្ញាធររាជធានីភ្នំពេញ បានអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលស្នាក់នៅក្នុងអគារនេះមកប្រជុំពិភាក្សាគ្នារកដំណោះស្រាយ ធ្វើយ៉ាងណាដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ជៀសអោយបាននូវហានិភ័យផ្សេងៗ ដែលនឹងកើតចេញពីអគារចាស់នេះ។
ការកោះអញ្ជើញបងប្អូនប្រជាពលរដ្ឋទាំងអស់មកនេះ គឺដើម្បីរកមធ្យោបាយធ្វើយ៉ាងណាដោះស្រាយឱ្យបានសមស្របដែលបងប្អូនប្រជាពលរដ្ឋចង់បាន ។ អាជ្ញាធររាជធានីភ្នំពេញ រក្សាកម្មសិទ្ធិគ្រប់យ៉ាងជូនបងប្អូនប្រជាពលរដ្ឋ មានន័យថា បើរស់នៅ១បន្ទប់ ២បន្ទប់ ឬ៥បន្ទប់ រដ្ឋបាលរាជធានីភ្នំពេញ រក្សាកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ និងម្យ៉ាងទៀតគឺ ដើម្បីរក្សាការពារនូវអាយុជីវិតរបស់បងប្អូន ដោយបងប្អូនប្រជាពលរដ្ឋមិនអាចរស់នៅអគារនេះបានទៀតទេ។
លោកអភិបាលរាជធានីភ្នំពេញក៏បានបន្តលើកឡើងផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ ក្នុងនាមជាអាណាព្យាបាល របស់បងប្អូនប្រជាពលរដ្ឋ តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ហើយបើបងប្អូនប្រជាពលរដ្ឋ ជឿទុកចិត្តមកលើរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋាភិបាលរាជធានីភ្នំពេញ នឹងស្វែងរកដៃគូ ដើម្បីធ្វើការវិនិយោគ អាចសាងសង់អគារថ្មីនៅលើទីតាំងចាស់ អាចរកម៉ូយមកទិញអគារនេះឬក៏អាចឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់រៃអង្គាសគ្នា ដើម្បីធ្វើការជួសជុលអគារនេះឡើងវិញ។
លោកអភិបាលបន្តទៀតថា អ្វីដែលជាគោលបំណងពិតរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងទីតាំងនេះជាមួយនឹងការប្រឈមមុខនូវហានិភ័យខ្ពស់បែបសព្វថ្ងៃនេះទេ។
ក្នុងឱកាសនោះដែរ បងប្អូនប្រជាពលរដ្ឋ ៤ទៅ ៥នាក់ ក៏បានលើកឡើងពីបំណងរបស់ពួកគាត់ផងដែរ ដោយពួកគាត់ទទួលស្គាល់ថា អគារខាងលើពិតជាអគារចាស់ទ្រុឌទ្រោមពិតមែន និងសូមឱ្យអាជ្ញាធររាជធានីភ្នំពេញជួយដោះស្រាយ ដោយដោះស្រាយ របៀបដូចការដោះស្រាយ នៅអគារនៅប៊ូឌីង ប្រជាពលរដ្ឋរីករាយជាមួយនឹងការដោះស្រាយទិញលក់ក្នុងតំលៃទីផ្សរសេរី ។
គួរបញ្ជាក់ផងដែរថា អគារនៅទល់មុខអតីតអាគារពាណិជ្ជកម្មប៊ីអេសBSនេះ មានបងប្អូនប្រជាពលរដ្ឋរស់នៅចំនួន ៦៥គ្រួសារ ស្មើនឹង ១០១បន្ទប់ ប្រជាពលរដ្ឋរស់នៅទីនេះ ក៏ធ្លាប់ត្រូវបានអាជ្ញាធរសង្កាត់ ខណ្ឌ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ បានធ្វើសេចក្តីជូនដំណឹង ជម្រាបដល់បងប្អូនប្រជាពលរដ្ឋ អំពីស្ថានភាព អាគារចាស់ទ្រុឌទ្រោមនេះជាច្រើនលើកច្រើនសាររួចមកហើយដែរ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋត្រៀមខ្លួន និងចូលរួមសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការស្វែងរកដំណោះស្រាយណាមួយឲ្យបានសមស្រប ដែលប្រជាពលរដ្ឋទទួលយកដោយក្តីរីករាយនិងជៀស វាងបាននូវហានិភ័យដែលកើតចេញពីអគារចាស់ទ្រុឌទ្រោមនេះ៕