អាណិតណាស់ក្មេងប្រុសម្នាក់អាយុទើបតែ ៦ឆ្នាំ ត្រូវអាបុលចូកខ្សាច់កិនស្លាប់ភ្លាមៗ ខណៈក្មេងប្រុសម្នាក់នោះ កំពុងអង្គុយលេងដី (R.I.P)
ក្រុងប៉ោយប៉ែត - នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ក្នុងបរិវេណ ផ្ទះលក់គ្រឿងសំណង់ឥដ្ឋខ្សាច់ (លីហេងឆាយ) តាមបណ្តោយផ្លូវស្តង់តាងួនស្ថិតនៅក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីអាបុលចូកខ្សាច់ ម៉ាក hitachi ពណ៏ស្លាទុំ (ពុំមានស្លាកលេខ) បើកថយក្រោយ កិនទៅលើក្មេងប្រុសម្នាក់កំពុងអង្គុយលេងដី ឈ្មោះ លី អ៉ីងឡុង ភេទប្រុស អាយុ ៦ឆ្នាំ បណ្ដាលឱ្យបែកក្បាលស្លាប់ភ្លាមៗតែម្ដង។
ភ្លាមៗនោះ កំលាំងជំនាញ នគរបាលក្រុងប៉ោយប៉ែត បានចុះត្រួតពិនិត្យកន្លែងកើតហេតុផងដែរ ។
ចំណែកអ្នកបើកបរឈ្មោះ យ៉ត ភេទប្រុស អាយុប្រហែល២០ឆ្នាំ (រត់គេចខ្លួនបាត់)។
តាមការសំណូមពររបស់អាណាព្យាបាលក្មេងរងគ្រោះ ដោយសារអ្នកបើកបរជាបុគ្គលិកបំរើការអោយគាត់យូរមកហើយ ម្យ៉ាងទៀតអ្នក បើកបរក៏គ្មានចេតនា ធ្វើទង្វើនេះមកលើក្រុមគ្រួសារគាត់ដែរ គាត់ថាជារឿងអចេតនា ហើយគាត់បានស្នើសុំ មិនប្ដឹងផ្ដល់រឺចាប់ខ្លួនទៅលើអ្នកបើកបរនៅឡើយ ៕