បញ្ជូនស្រីចិត្តសាហាវ...នឹងប្រុសស្នេហ៍...ទៅកាន់តុលា ពីបទរួមគំនិតគ្នា ចង់សម្លាប់ប្តីខ្លួនឯង ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ ៖ កាលពីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ កម្លាំងនគរបាលខេត្តកំពង់ស្ពឺបានបញ្ជូនស្ត្រីម្នាក់និងប្រុសសហាយដែលបានរួមគ្នាស្ទាក់សម្លាប់ប្តី បញ្ជូនទៅកាន់តុលាការ។
បើតាមអោយដឹងពីមន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តកំពង់ស្ពឺ បាបានឱ្យដឹងថា ស្ត្រីដែលនាំប្រុសសាហាយ មកចាំកាប់ប្តីខ្លួនឯងនោះ មានឈ្មោះ ឃឺន ស្រីរដ្ឋ អាយុ ១៩ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅក្នុងភូមិអង្គតាឯក ឃុំភ្នំតូច ស្រុកឧដុង្គ ។
តាមប្រភពដដែលបានឱ្យដឹងថាស្ត្រីផិតក្បត់ប្តីនោះ បានប្រើល្បិចឱ្យប្តីរបស់ខ្លួនឈ្មោះ ជឿន ធារ៉ា អាយុ ១៧ឆ្នាំ រស់នៅភូមិអង្គតាឯក ឃុំភ្នំតូច ស្រុកឧដុង្គ ថាឱ្យជូនទៅហូបមីហឹរ នៅផ្សារថ្នល់ទទឹង លុះដល់ម៉ោង ៨យប់ ទើបត្រឡប់ទៅវិញ។
ខណៈនោះ ឈ្មោះ ស្រីរដ្ឋ បានទូរស័ព្ទហៅឱ្យឈ្មោះ ធីម ធា ហៅ ហ័ង អាយុ ២០ឆ្នាំ មកស្ទាក់សម្លាប់ប្តីខ្លួនឯង។ នៅពេលពួកគេ ជិះតាមផ្លូវលេខ ៥១ ដល់ចំណុចខាងត្បូង វត្តអង្គតាឡិក ស្ថិតក្នុងភូមិអង្គតាឡិក ឃុំសំបូរ ស្រុកសំរោងទង ដោយជនសង្ស័យ ឈ្មោះ ធា ជិះម៉ូតូ ម៉ាកហុងដា វេវ ពណ៌ខៀវ គ្មានស្លាកលេខ។
ប្រភពដដែល បានបន្តថាខណៈប្តីប្រពន្ធនោះ បានធ្វើដំណើរមកដល់ចំណុចកើតហេតុ ជនសង្ស័យ បានឃាត់ ម៉ូតូជនរងគ្រោះ រួចឈ្មោះ ស្រី រដ្ឋ ចុះពីលើម៉ូតូ ហើយក៏បានយកដាវ កាប់លើឈ្មោះ ជឿន ធារ៉ា តែកាប់មិនត្រូវ ជនរងគ្រោះ។ ចំណែកជនសង្ស័យ បានដឹកឈ្មោះ ស្រីរដ្ឋ មកលេងសួនច្បារ ខេត្តកំពង់ស្ពឺ។
ប្រភពបានបញ្ជាក់ថាបច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ បានត្រូវឃុំខ្លួន នៅស្នងការដ្ឋាននគរបាលខេត្ត រង់ចាំតុលាការ ចាត់ការតាមនីតិវិធី ៕