ដោយមានការបញ្ជាផ្ទាល់ពីលោក ហែម ដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌ កម្លាំងរដ្ឋបាលសាលាខណ្ឌចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីដ៏ធំមួយកន្លែងនៅក្នុងសង្កាត់កាកាបទី២
ភ្នំពេញ៖ ក្រោយពីលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ទទួលព័ត៏មាពីប្រជាពលរដ្នថាមានទីតាំងល្បែង (ហ្គេមបាញ់ត្រី) ភ្លាមនោះលោកបានចាត់ឲ្យលោក ប៉ាង លីដា អភិបាលរងខណ្ឌ ដឹកនាំកម្លាំងរដ្ឋបាលសាលាខណ្ឌចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីដ៏ធំមួយកន្លែងនៅក្នុងសង្កាត់កាកាបទី២។
នៅវេលាម៉ោង៧:៣០នាទីយប់ ថ្ងែទី១៣ ខែកញ្ញា ឆ្នាំ ២០២០នេះ ដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ លោក ប៉ាង លីដា អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងរដ្ឋបាលសាលាខណ្ឌ ធ្វើការចុះបង្ក្រាបទីតាំងលួចលាក់លេងល្បែងស៊ីសង ហ្គេមបាញ់ត្រី ដ៏ធំមួយកន្លែង ស្ថិតនៅចំណុចភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
វត្ថុតាងដកហូតបានរួមមាន៖ ទូរហ្គេមបាញ់ត្រី ធំចំនួន ៤គ្រឿង និងទូរតុក្កតាតូច ៤គ្រឿង។
កន្លងមកលោកអភិបាលខណ្ឌបានមានប្រសាសន៍មិនថាមានបទល្មើសនៅក្នុងខណ្ឌពោធិ៍សែនជ័យ ឬល្បែងសុីសងគ្រប់ប្រភេទណាក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋ ផ្ដល់ដំណឹងជូនលោកផង..!
លោកនឹងចាត់អោយកម្លាំងនៃរដ្ឋបាលសាលាខណ្ឌ បន្តវិធានការចុះបង្ក្រាបភ្លាមៗ ដើម្បីភូមិឃុំ មានសុវត្ថិភាព ហើយក៏ជាទំនុកចិត្តជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន។
បច្ចុប្បន្នវត្ថុតាងដកហូត ត្រូវបានកម្លាំងរដ្នបាលខណ្ឌដឹកយកមករក្សារទុក នៅសាលាខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់។